ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា
ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖
១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។
២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។
៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។
៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។
សូមចុចត្រង់នេះដើម្បីទាញយកឯកសារលំអិត (ជាPDF)
សូមចុចត្រង់នេះដើម្បីទាញយកឯកសារសង្ខេប (ជាPDF)
ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ និងការតំឡើងបរិក្ខារពេទ្យនៅ មន្ទីរពេទ្យបង្អែកក្រចេះ (១១ មិថុនា ២០០៩)
ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ បំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ដ្រថ្មី បានប្រព្រឹត្ដទៅ នា ថ្ងៃ ទី ១១ ខែ មិថុនា ឆ្នាំ ២០០៩ នៅខេត្ដក្រចេះ (ចម្ងាយ ៣៤០ គម តាមផ្លូវស្នួល) ។ ពិ ធីនេះបានប្រព្រឹត្ដទៅក្រោម អធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងរដ្ឋមន្ដ្រីក្រសួង សុខាភិបាល ដោយមានវត្ដមាន លោក Mitsukuri Sathosi លេខាទីមួយស្ថាន ទូតជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ធុន គ្រី អភិបាលរងខេត្ដក្រចេះ និងមន្ដ្រីរាជការ សុខា ភិបាល គ្រប់ជាន់ថ្នាក់ ។
លើកស្ទួយសុខភាពមាតា និង ទារក គឺជាកាតព្វកិច្ចយើងទំាងអស់គ្នា
កិច្ចការចំបងជាអទិភាពចំពោះមុខលើវិស័យសុខាភិបាល នៅក្នុងយុទ្ធសាស្ដ្រចតុកោណ របស់ រាជរដ្ឋាភិបាល (ជំហានទី ២) គឺការកាត់បន្ថយអត្រាស្លាប់ម្ដាយ និង កុមារឱ្យចុះមក នៅទាបជា អប្បបរិមា ដែលបុគ្គ្គលិក មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ត្រូវរួមកម្លំាងគ្នា និង សហ ការជាមួយដៃគូ អភិវឌ្ឍន៏ សុខាភិបាលនានា ពុះពារយ៉ាង ណាធ្វើឱ្យបានជោគជ័យ ។
មានប្រសាសន៏សំណេះសំណាលជាមួយមន្ដ្រីរាជការសុខាភិបាលថ្ងៃ ៣ កុម្ភៈ ២០០៩ នៅមជ្ឍមណ្ឌលជាតិ គំាពារមា- តានិង ទារក ភ្នំពេញ ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានអំពាវនាវដល់ក្រុមគ្រូពេទ្យពិនិត្យ ព្យាបាលទំាងអស់ ឱ្យគោ រពតាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឍមណ្ឌល បំពេញកិច្ចការមធ្យ័ត កាយវិការសមរម្យ ស័ក្ដសមជាអ្នកផ្ដល់សេវាប្រកប ដោយគុណធម៏ ជាស្ថាប័នជាតិគំរូ ផ្ដល់ទំនុកចិត្ដនិងកក់ក្ដៅដល់ស្ដ្រីៗ អ្នក មកទទួលសេវារួមទំាងអ្នកកំដរផង ។
ពីធីសម្ពោធមណ្ឌលសុខភាព អូរអាម
កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៨ មណ្ឌលសុខភាព អូរអាម ត្រូវបានប្រារឰពិធីសម្ពោធ ជា ផ្លូវការ ក្រោមអធិបតី ភាព ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ព្រម ទាំង មន្ដ្រី ថ្នាក់ដឹកនាំ ក្រសួង ដៃគូអភិវឌ្ឍន៍សុខាភិបាល អង្គការក្រៅរដ្ឋាភិបានិងអាជ្ញាធ រមូលដ្ឋាន យ៉ាង ច្រើន កុះកុរ ។ តាមរយៈការប្រារឰពិធីនេះ បានធ្វើអោយចំនួនមណ្ឌល សុខភាពនៅក្នុង ខេត្ដ មណ្ឌលគីរីបានកើនឡើងដល់ចំនួន ០៧ និងប៉ុស្ថិ៍សុខភាពចំនួន ១៧ ។នៅក្នុងសន្ទរកថារបស់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅ ចំពោះ អង្គការអន្ដរជាតិ សន្ដិភាពភូមិ Village Peace International ដែលគេស្គាល់ថា Friedensdorf International របស់ប្រ ទេសអាឡឺម៉ង់ នឹងបានដឹកនាំ ដោយលោក ចូ គឹមហេង បានបរិច្ចាគថវិកាសំរាប់សាងសង់ មណ្ឌល សុខភាពនេះឡើង ។
អានព័ត៌មានលំអិត…