Print This Post

លោកពូ នី ហេង
niheng

លោកពូ នី ហេង  អាយុ៦១ ឆ្នាំ រស់នៅភូមិ១ឧសភា, ឃុំកំពង់
កណ្ដាល, ស្រុកកំពង់បាយ ខេត្ដកំពត។គាត់ប្រកបរបរជាឈ្នួល
នេសាទត្រីម្នាក់។គាត់រស់នៅជាមួយនិងបងប្អូនញាតិសណ្ដាន
និងមិនមានផ្ទះនិងគ្រួសារផ្ដាល់ខ្លួនឡើយ។គាត់ធ្វើការយ៉ាង
លំបាកតែផ្ទុយទៅវិញមិនបានបរិភោគគ្រប់គ្រាន់ឡើយ។ពូ នី ហេងតែងមានអាការៈគ្រុនក្ដៅ, ក្អក,អស់កំលាំងនិងមិនឃ្លាន
អាហារឡើយ។គាត់បានទទួលទានថ្នាំផ្សេងៗគ្នាយ៉ាងច្រើន
តែមិនបានប្រសើរសោះ។ បន្ទាប់មកលោកពូបានទៅគ្លីនិកឯកជននិងធ្វើការព្យាបាល
អស់រយៈពេល១សបា្ដហ៍ជាលទ្ធផលនៅដដែលដូចមុន។ គាត់អស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែមិនមានក្រុមគ្រួសា
រថែរក្សាគាត់ពេលមានជំងឺដង្កាត់ផ្សេងៗ។លើសពីនេះគាត់
ស្ទើរតែមិនមានលុយសំរាប់ការទិញអង្ករចំអិនអាហារផងដែលហាក់បីដូចជាមនុស្សម្នាក់ដែលពុំមានទីពឹងសោះឡើយ។
ថ្ងៃមួយនោះមានអ្នកភូមិជាមួយម្នាក់ដែលធ្លាប់បានចូលរួមក្នុងកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនិងអេដស៍
ដែលបានធ្វើឡើងដោយអង្គការគណៈកម្មាធិការសុខភាពដើម្បីកម្ពុជាសហការជាមួយនិងបុគ្គលិកមណ្ឌលសុខភាពកំពង់់
កណ្ដាលបានផ្ដល់យោបល់អោយគាត់ទៅពិនិត្យរកជំងឺរបេង។ លោកពូ នី ត្រូវបានពិនិត្យមើលកំហាកចំនួន៣ដង។ រយៈពេលពីបីថ្ងៃក្រោយមកលទ្ធផលបានបង្ហាញថាគាត់មានជំងឺរបេងដែលចាំបាច់ត្រូវធ្វើការព្យាបាលយ៉ាងទៀងទាត់និង
តាមដានដោយបុគ្គលិកមណ្ឌលសុខភាពឱ្យបានត្រឹមត្រូវ។ ពូ នី ហេងបានឱ្យដឹងថា”ផ្ទះខ្ញុំនៅឆ្ងាយពីមណ្ឌលសុខភាព
ណាស់និងគ្មានញាតិសន្ដាននិងមធ្យោបាយសំរាប់ទៅពិនិត្យជំងឺឡើយ គាត់បានឱ្យដឹងថា “បើសិនជាអាចធ្វើការ
ពិនិត្យនៅក្នុងភូមិនោះពិតជាមានភាពងាយស្រួលដល់រូបខ្ញុំច្រើន” ។ បញ្ហានេះបុគ្គលិកមណ្ឌលសុខភាពបានធ្វើ
ការឆ្លើយតបវិញនិងបានពន្យល់ជូនគាត់អំពីការព្យាបាលតាមរយៈកម្មវិធីដូតស៍។ គាត់បានបន្ដអោយដឹងថា “ជានិច្ចកាលបុគ្គលិកមណ្ឌលសុខភាពនិងបុគ្គលិករបស់ អង្គការគណៈកម្មាធិការសុខភាពដើម្បីកម្ពុជា តែងតែមក
សួសុខទុក្ខពីអាការៈជំងឺនិងបានផ្ដល់ថ្នាំព្យាបាលជំងឺរបេងថែមទាំងរំលឹកពីការទទួលទានថ្នាំឱ្យបានត្រឹមត្រូវផងដែរ ។
ជាមួយនឹងការព្យាបាលនេះបានធ្វើអោយរូបគាត់បានធូរស្បើយយ៉ាងច្រើន។គាត់បានបញ្ចប់នូវការព្យាបាលតាមវិធី
ដូតស៍ បានយ៉ាងជោគជ័យហើយបុគ្គលិកមណ្ឌលសុខភាពបានប្រាប់គាត់ថាខ្លួនគាត់គ្មានមេរោគរបេងទៀតឡើយ។  “ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង ខ្ញុំមិនអស់សង្ឃឹមដូចកាលកន្លងមកឡើយ!” ពូ នី ហេង បន្ថែមដូច្នេះ។
ម្យ៉ាងទៀត ដោយសារការព្យាបាលទទួលជោគជ័យ លោកពូ នី ហេង បានផ្ដាំផ្ញើរដល់អ្នកភូមិរបស់គាត់ថាៈបើសិនជា
មានអ្នកណាម្នាក់មានអាការៈក្អកលើសពី២១ថ្ងៃ, ឈឺទ្រូងនិងអស់កំលាំងនោះត្រូវប្រញាប់ទៅធ្វើការពិនិត្យនៅមណ្ឌល
សុខភាពដែលនៅជិតផ្ទះបំផុតបើសិនជាមិនបានទៅពិនិត្យនិងព្យាបាលអោយទាន់ពេលវេលាទេនោះ ជំងឺនេះនឹងរាល់
ដាលដល់សមាជិកក្រុមគ្រួសារនិងអ្នកភូមិផ្សេងទៀតមិនខាន ។ លោកពូ នី ហេង បានសំដែងនូវការអំណរគុណ
យ៉ាងជ្រាលជ្រៅដល់បុគ្គលិករបស់ អង្គការគណៈកម្មាធិការសុខភាពដើម្បីកម្ពុជា និងបុគ្គលិកមណ្ឌលសុខភាព
កំពង់កណ្ដាលដែលតែងតែមកសួសុខទុក្ខរៀងរាល់សប្ដាហ៍និងតែងតែជំរុញលើកទឹកចិត្ដយ៉ាងខ្លាំងដល់រូបគាត់
រហូតបានជាសះស្បើយពីជំងឺរបេងនេះប្រកបដោយជោគជ័យ!

Designed by Cam Info Services