Print This Post

ហង្ស អៀប
hangeap

ហង្ស អៀប ជាកុមារកំព្រាដ៏ក្លាហាននិងល្អម្នាក់រស់នៅក្នុងភូមិដ៏តូច
មួយនៃស្រុកបាកានខេត្ដពោធិសាត់ ដែលសព្វថ្ងៃនេះមានអាយុ១០ឆ្នាំ
ហើយ។ បច្ចុប្បន្ននេះកំពុងសិក្សានៅថ្នាក់ទី២នៅបឋមសិក្សាក្នុងភូមិ ហើយតែងតែធ្វើដំណើរដោយថ្មើរជើងប្រហែល២០នាទីសំរាប់ការ
ទៅដល់សាលារៀនរបស់ខ្លួនជារៀងរាល់ថ្ងៃសិក្សា។ កុមារ ហង្ស អៀប រស់នៅជាមួយជីដូនចំណាស់ម្នាក់ក្នុងខ្ទមដ៏តូចដែលប្រក់ដោយស្លឹក
ត្នោតនិងមានសភាពធ្លុះធ្លាយស្ទើរដេកពុំបាននៅពេលថ្ងៃក្ដៅ
និងពេលមានភ្លៀងធ្លាក់មក។ក្រោយពេលរៀបការបាន១ឆ្នាំគឺ
នៅឆ្នាំ១៩៩៧ ។ កុមារ ហង្ស អៀប  បានចាប់កំណើតដែលមានឪពុក ឈ្មោះ ហង្ស ផលនិង ម្ដាយឈ្មោះ សី ដាវី ។ ជាអកុសល២ឆ្នាំ
ក្រោយមក ឪពុកម្ដាយរបស់ អៀប បានលែងលះគ្នាហើយឪពុករបស់គេ
បានយកប្រពន្ធថ្មីមួយផ្សេងទៀត។មួយរយៈក្រោយមកម្ដាយរបស់អៀបបានបង្ខំចិត្ដធ្វើចំណាកស្រុកទៅប៉ៃលិនដើម្បី
ស្វែងរកការងាររកប្រាក់ផ្គត់ផ្គង់កូនប្រុសរបស់គាត់ ដោយបានផ្ញើកូនឱ្យរស់នៅជាមួយជីដូនរហូតដល់សព្វថ្ងៃនេះ។
រឿងដែលនឹកស្មានមិនដល់នោះ, អស់រយៈពេល៩ឆ្នាំនៅប៉ៃលិនម្ដាយរបស់ អៀប បានរៀបការជាមួយបុរសម្នាក់ ហើយបានកូនប្រុសមួយនៅទីនោះ។ បន្ទាប់ពីចាប់កំណើរកូនប្រុសទីពីរនេះមកសុខភាពរបស់ម្ដាយ អៀប ចាប់ផ្ដើមធ្លាក់ខ្លួនឈឺនិងរាគរូសជាទម្ងន់អស់រយៈពេល៧ខែ។គាត់ត្រូវបានជំរុញអោយធ្វើការពិគ្រោះនៅកន្លែងការ
ផ្ដល់ប្រឹក្សានិងធ្វើតេស្ដរកមេរោគអេដស៍ដោយស្ម្រ័គចិត្ដ និងរក្សាការសំងាត់។ លទ្ធផលបានបញ្ជាក់ថាគាត់
មានផ្ទុកមេរោគអេដស៍។ដោយសារគាត់មិនយកចិត្ដទុកដាក់លើការព្យាបាលជំងឺនេះនិងមកបងា្ហញខ្លួនយឺតពេលពីដំបូង និងដោយសារសុខភាពធ្ងន់ធ្ងរផងទើបធ្វើអោយគាត់យឺតយ៉ាវមកទទួលយកសេវាឱសថពន្យារជីវិតពីមន្ទីរ
ពេទ្យ។ អំឡុងពេលមួយរយៈក្រោយមកក្មេងៗនៅប៉ៃលិនបានប្រាប់ថាគេមិនដែលឃើញគាត់យូរមកហើយ   ហើយបានឱ្យដឹងថាម្ដាយ អៀប បានស្លាប់ហើយ។
ក្នុងឆ្នាំ២០០៧, អង្គការពន្លឺកុមារ ដែលជាអង្គការដៃគូរបស់អង្គការឃែរ បានអនុញ្ញាតអោយក្រុមគ្រួសារកុមារ ហង្ស អៀបចូលជាសមាជិកនៃគំរោងការគាំទ្រនិងថែរក្សាកុមារកំព្រានិងងាយរងគ្រោះរបស់អង្គការនេះ បន្ទាប់ពីបានពិនិត្យ
ឃើញថាមានលក្ខ័ខណ្ឌ័សមស្របទៅតាមគោលការណ៍ត្រឹមត្រូវ។ បុគ្គលិករបស់គំរោងបានបញ្ជូន កុមារ អៀប ទៅធ្វើតេស្ដពិនិត្យរកមេរោគអេដស៍នៅ កន្លែងការផ្ដល់ ប្រឹក្សានិងធ្វើតេស្ដរកមេរោគអេដស៍ដោយស្ម្រ័គចិត្ដ និងរក្សាការសំងាត់។ ជាលទ្ធបានបង្ហាញថា អៀប ក៏មានផ្ទុកមេរោគអេដស៍ផងដែរ។ក្រោយមក អៀប ត្រូវបានបញ្ជូនបន្ដមកមន្ទីរពេទ្យបង្អែកខេត្ដ ពោធិសាត់ដើម្បីពិនិត្យគ្រាប់ឈាម  ហើយបានទទួលនូវឱសថពន្យារ
ជីវិតនិងបានទទួលការពិនិត្យសុខភាពជាប្រចាំរហូតដល់សព្វថ្ងៃនេះ។
លើសពីនេះ, គ្រួសាររបស់កុមារ អៀប បានទទួលនូវអាហារូបត្ថម្ភជាប្រចាំខែរួមមានៈ អង្ករ២០គីឡូ, ប្រេងឆា១ដប, អំបិល១កញ្ចប់,ទឹកត្រី១ដប,ស្កសរកន្លះគីឡូ,និងទឹកដោះគោ១កំប៉ុងសំរាប់បំប៉នសុខភាពនិងប្រព័ន្ធទ្រទ្រង់់រាងកាយរបស់ អៀប ផងដែរ។
ម្យ៉ាងទៀត,ជាមួយនិងគំរោងជំនួយមូលនិធិសកល,កុមារហង្សអៀបក៏បានទទួលជំនួយបន្ថែមផ្នែកសំភារៈ
សិក្សាមួយកញ្ចប់ក្នុងនោះមានៈ សំលៀកបំពាក់សិស្ស២សម្រាប់, សៀវភៅ, ប៉ិច, ខ្មៅដៃ, ប្រដាប់ចិតខ្មៅដៃ, បន្ទាត់, ជ័រលប់, ក្ដារឈ្នួន, ប៉ិចព៌ណ១ប្រអប់, ប៉ិចទឹកលប់ និង ស្បែកជើង១គូរ ថែមទៀត។ ប្រសិនបើគ្មានជំនួយទាំងអស់
នេះទេ,កុមារអៀបមិនអាចចូលសិក្សាបានដូចក្មេងៗដ៏ទៃឡើយដោយសារតែជីដូនចាស់ពុំអាចមានលទ្ធភាព
ផ្គត់ផ្គង់ចៅរបស់ខ្លួនបានទេ។ ក្មេងៗក្នុងភូមិមិនបានរើសអើងនិងមាក់ងាយលើ អៀប ឡើយដោយឃើញថា អៀប បានរៀនសូត្រចេះដឹងខុសត្រូវដូចគេឯងដែរ។ដោយឡែក,ដើម្បីបង្ហាញឱ្យឃើញច្បស់ពីភាពមិនរើសអើងនិងមាក់
ងាយនេះ អៀប បានចូលរួមយ៉ាងសកម្មបំផុតជាមួយនិងសកម្មភាពការងារជាក្រុមរបស់គំរោងជំនួយមូលនិធិសកល ជាមួយនិងកុមារដ៏ទៃទៀតក្នុងភូមិ។ ទង្វើរនេះបានធ្វើអោយកុមារ ហង្ស អៀប ទទួលបាននូវជីវិតរស់នៅប្រកបដោយភាពស្មើរគ្នាមួយ ហើយត្រូវបានគេទទួលស្គាល់ថាជាក្មេងប្រុសម្នាក់ដែលមានសិទ្ធិរស់នៅដ៏បរិបូរណ៍ដូចគេឯងផងដែរនៅក្នុងភូមិ។
កុមារហង្សអៀបនិងជីដូនរបស់អៀបបាននិយាយយ៉ាងត្រេកអរថាៈ“ពួកគាត់មានការដឹងគុណយ៉ាងខ្លាំង
ដល់គំរោងនេះដែលបានជួយរូបគាត់ទាំងពីរដោយផ្ដល់ទាំងសំភារៈនិងកំលាំងស្មារតីទឹកចិត្ដដែលធ្វើអោយជីវិតពួក
គាត់រួចផុតពីទុក្ខវេទនានេះបាន។លើសពីនេះទៅទៀតជំនួយនេះបានធ្វើអោយរូបគាត់ទាំងពីរមានសេចក្ដីរីករាយ
និងមានសង្ឃឹមយ៉ាងខ្លាំងសំរាប់ជីវិតទៅថ្ងៃខាងមុខ!”

Designed by Cam Info Services