Print This Post

ចេក ម៉ៅ

chek-maoចេក ម៉ៅ អាយុ៣៧ឆ្នាំ រស់នៅ ភូមិបឹង, ឃុំឬស្សីលក, ស្រុក ជីក្រែង។ ជាស្ដ្រីមេម៉ាយម្នាក់ដែលត្រូវរ៉ាប់រងចិញ្ចឹមកូនៗរហូតដល់៦នាក់ហើយរ
ស់នៅក្រោមផ្ទះដ៏ចាស់មួយ។ គាត់បានឱ្យដឹងថាៈ “ខ្ញុំមិនមានដីសំរាប់
ដាំដំណាំ និងគោក្របីដូចគេឡើយ ហើយកូនៗទាំងអស់មិនបាន
រៀនសូត្រឱ្យចេះអាន សរសេរនោះទេ ព្រោះមិនបានចូលរៀនសោះ!”។
កូនប្រុសច្បងមានអាយុ១៦ឆ្នាំ, កំពុងប្រកបរបរជួយស្ទូងស្រូវឱ្យ
អ្នកភូមិដោយបានចំណូលពី ៤,០០០ ទៅ ៦,០០០រៀល ក្នុងមួយថ្ងៃ។ ភាគច្រើនមានពេលទំនេរច្រើន បន្ទាប់ពីស៊ីឈ្នួលដកស្ទូងមកដោយ
សារគេមិនមានការងារផ្សេងទៀតទេ។ ដោយឡែក, កូនប្រុសទី២
អាយុ១១ឆ្នាំត្រូវបានស្នាក់នៅជាមួយអ្នកជិតខាងដើម្បីធ្វើកិច្ចការ
ជាមួយគេដោយបានចំនូលអង្ករ២៥០គីឡូក្រាម ក្នុង១ឆ្នាំ។ ចំពោះកូន៤នាក់ផ្សេងទៀតរស់នៅជាមួយនិងម្ដាយ
យ៉ាងលំបាកស្ទើរតែមិនមានសំលៀកបំពាក់និងម្ហូបអាហារគ្រប់គ្រាន់ឡើយ។ បងស្រី ម៉ៅ បានឱ្យដឹងបន្ដថាៈ “ខ្ញុំទើបតែលែងលៈជាមួយប្ដីបានប្រហែល២-៣ខែប៉ុណ្ណោះដោយសារគាត់ជាមនុស្សចូលចិត្ដផឹកស្រាយ៉ាងខ្លាំង។
លើសពីនេះពេលស្រវឹងម្ដងៗគាត់តែងតែធ្វើបាបវាយដំលើរូបខ្ញុំនិងកូនៗស្ទើរលុះថ្ងៃឡើយទោះជាគាត់ដឹងថាខ្ញុំកំពុង
មានផ្ទៃពោះក៏ដោយ!។ មានពេលខ្លះខ្ញុំធ្លាក់ខ្លួនដល់សន្លប់បាត់ស្មារតីដោយសារការវាយធ្វើបាបរបស់គាត់ ពេលមិន
ស្រវឹងក៏ប្ដីខ្ញុំមិនដែលជួយធ្វើការងារផ្ទះនិងបីបាច់ថែរក្សាកូនៗម្ដងណាឡើយ !”។កន្លះឆ្នាំមុននេះ, បងស្រីម៉ៅ បានអាការៈក្អកយ៉ាងខ្លាំងជាមួយនឹងកំហាកយ៉ាងច្រើន, ឈឺនៅផ្នែកដើមទ្រូង និងពិបាកដកដង្ហើម។ អំឡុងពេលធ្លាក់
ខ្លួនឈឺនោះ, កូនៗរបស់គាត់ត្រូវបានអ្នកភូមិជាពិសេសអ្នកជិតខាងជួយ ផ្ដល់ម្ហូបអាហារស្ទើររាល់ថ្ងៃ។ គាត់ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពគៀនសង្កែ ដើម្បីព្យាបាលអាការៈរោគនេះ។  នៅមណ្ឌលសុខភាព បងស្រីបានទទួលថ្នាំសង្កូវមួយចំនួនដើម្បីព្យាលបាល ក៏ប៉ុន្ដែមិនបានសៈស្បើយឡើយ។ នៅសប្ដាហ៍ទី២បន្ទាប់ពីទទួល
ទានថ្នាំអស់មួយសប្ដាហ៍មក, គាត់ត្រូវបានតំរូវអោយពិនិត្យកំហាកធ្វើតេស្ដ៍រកមេរោគ របេង ។ពីរបីថ្ងៃក្រោយពិនិត្យ
កំហាកបានបញ្ជាក់ថាគាត់មានផ្ទុកមេរោគរបេងក្នុងខ្លួន។  បងស្រី បាននិយាយថាៈ “បច្ចុប្បន្ននេះ, ខ្ញុំបានព្យាបាលជំងឺ
របេងនេះអស់រយៈពេល៤ខែហើយជាមួយកម្មវិធី ស៊ីដូត៍ 9ជ-ឌឿទ្សប ហើយខ្ញុំសង្កេតឃើញថាបានធូរស្បើយយ៉ាងច្រើន ខ្ញុំប្ដេជ្ញានិងបន្ដធ្វើការព្យាបាលរហូតដល់៦ខែ!”។ មុនទៅមណ្ឌលសុខភាព បងស្រីមិនបានទៅគ្លីនិកឯកជនទេដោយ
សារការចំណាយនៅទីនោះមានតំលៃថ្លៃ ដែលផ្ទុយពីមណ្ឌលសុខាភាព  ដែលមិនតំរូវអោយបង់ថ្លៃថ្នាំឡើយ។ អស់រយៈ
ពេល៤ខែបន្ទាប់ពីការព្យាបាល បងស្រី ម៉ៅ អាចធ្វើការងារដូចដើមហើយបានទៅរកជន្លេននៅស្រែ ដើម្បីលក់បានកំរៃសំរាប់ចិញ្ចឹមកូនៗ។គាត់បាននិយាយយ៉ាងរីករាយថាៈ“មានថ្ងៃមួយខ្ញុំអាចរកជន្លេនបានដល់២-៣គីឡូក្រាម លក់អោយអ្នកស្ទូចត្រី ដោយ១គីឡូក្រាមបានកំរៃពី១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀល ឯណោះខ្ញុំនិងខិតខំ
ដើម្បីកូនៗរបស់ខ្ញុំ!”។

ចុងក្រោយបងស្រី ចេក ម៉ៅ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់អង្គការ ដៃគូដើម្បីសុខភាពនិងអភិវឌ្ឍន៍ និងបុគ្គលិកមណ្ឌលសុខភាពដែលបានជួយទំនុកបំរុងដល់រូបបងស្រី និងជាពិសេសកូនៗ។ បងស្រី ចេក ម៉ៅ និយាយយ៉ាងដូច្នេះថាៈ “ដូចបានឃើញស្រាប់ហើយ នៅក្នុងផ្ទះដ៏ចាស់នេះ គ្មានរបស់របរអ្វីទេ ក្រៅពីកូនៗប៉ុន្មាន
នាក់នេះអង្គុយជុំវិញខ្ញុំ ដែលខ្លះស្ទើរតែមិនមានសំលៀកបំពាក់សមរម្យផងទេ ថែមទាំងមានពេលខ្លះ មិនមានម្ហូប
អាហារគ្រប់គ្រាន់សំរាប់បរិភោគឡើយ!” 9

ចេក ម៉ៅ អាយុ៣៧ឆ្នាំ រស់នៅ ភូមិបឹង, ឃុំឬស្សីលក, ស្រុក ជីក្រែង។ ជាស្ដ្រីមេម៉ាយម្នាក់ដែលត្រូវរ៉ាប់
រងចិញ្ចឹមកូនៗរហូតដល់៦នាក់ហើយរស់នៅក្រោមផ្ទះដ៏ចាស់មួយ។ គាត់បានឱ្យដឹងថាៈ “ខ្ញុំមិនមានដីសំរាប់ដាំដំណាំ និងគោក្របីដូចគេឡើយ ហើយកូនៗទាំងអស់មិនបានរៀនសូត្រឱ្យចេះអាន សរសេរនោះទេ ព្រោះមិនបានចូលរៀន
សោះ!”។

កូនប្រុសច្បងមានអាយុ១៦ឆ្នាំ, កំពុងប្រកបរបរជួយស្ទូងស្រូវឱ្យអ្នកភូមិដោយបានចំណូលពី ៤,០០០ ទៅ ៦,០០០រៀល ក្នុងមួយថ្ងៃ។ ភាគច្រើនមានពេលទំនេរច្រើន បន្ទាប់ពីស៊ីឈ្នួលដកស្ទូងមកដោយសារគេមិនមាន
ការងារផ្សេងទៀតទេ។ ដោយឡែក, កូនប្រុសទី២អាយុ១១ឆ្នាំ ត្រូវបានស្នាក់នៅជាមួយអ្នកជិតខាងដើម្បីធ្វើកិច្ចការ
ជាមួយគេដោយបានចំនូលអង្ករ២៥០គីឡូក្រាម ក្នុង១ឆ្នាំ។ ចំពោះកូន៤នាក់ផ្សេងទៀតរស់នៅជាមួយនិងម្ដាយ
យ៉ាងលំបាកស្ទើរតែមិនមានសំលៀកបំពាក់និងម្ហូបអាហារគ្រប់គ្រាន់ឡើយ។ បងស្រី ម៉ៅ បានឱ្យដឹងបន្ដថាៈ “ខ្ញុំទើបតែលែងលៈជាមួយប្ដីបានប្រហែល២-៣ខែប៉ុណ្ណោះដោយសារគាត់ជាមនុស្សចូលចិត្ដផឹកស្រាយ៉ាងខ្លាំង។
លើសពីនេះពេលស្រវឹងម្ដងៗគាត់តែងតែធ្វើបាបវាយដំលើរូបខ្ញុំនិងកូនៗស្ទើរលុះថ្ងៃឡើយទោះជាគាត់ដឹងថាខ្ញុំកំពុង
មានផ្ទៃពោះក៏ដោយ!។ មានពេលខ្លះខ្ញុំធ្លាក់ខ្លួនដល់សន្លប់បាត់ស្មារតីដោយសារការវាយធ្វើបាបរបស់គាត់ ពេលមិន
ស្រវឹងក៏ប្ដីខ្ញុំមិនដែលជួយធ្វើការងារផ្ទះនិងបីបាច់ថែរក្សាកូនៗម្ដងណាឡើយ !”។

កន្លះឆ្នាំមុននេះ, បងស្រីម៉ៅ បានអាការៈក្អកយ៉ាងខ្លាំងជាមួយនឹងកំហាកយ៉ាងច្រើន, ឈឺនៅផ្នែកដើមទ្រូង និង
ពិបាកដកដង្ហើម។ អំឡុងពេលធ្លាក់ខ្លួនឈឺនោះ, កូនៗរបស់គាត់ត្រូវបានអ្នកភូមិជាពិសេសអ្នកជិតខាងជួយ ផ្ដល់ម្ហូបអាហារស្ទើររាល់ថ្ងៃ។ គាត់ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពគៀនសង្កែ ដើម្បីព្យាបាលអាការៈរោគនេះ។  នៅមណ្ឌលសុខភាព បងស្រីបានទទួលថ្នាំសង្កូវមួយចំនួនដើម្បីព្យាលបាល ក៏ប៉ុន្ដែមិនបានសៈស្បើយឡើយ។ នៅ
សប្ដាហ៍ទី២បន្ទាប់ពីទទួលទានថ្នាំអស់មួយសប្ដាហ៍មក, គាត់ត្រូវបានតំរូវអោយពិនិត្យកំហាកធ្វើតេស្ដ៍រកមេរោគ របេង ។
ពីរបីថ្ងៃក្រោយពិនិត្យកំហាកបានបញ្ជាក់ថាគាត់មានផ្ទុកមេរោគរបេងក្នុងខ្លួន។  បងស្រី បាននិយាយថាៈ “បច្ចុប្បន្ននេះ,
ខ្ញុំបានព្យាបាលជំងឺរបេងនេះអស់រយៈពេល៤ខែហើយជាមួយកម្មវិធី ស៊ីដូត៍ 9ជ-ឌឿទ្សប ហើយខ្ញុំសង្កេតឃើញថាបាន
ធូរស្បើយយ៉ាងច្រើន ខ្ញុំប្ដេជ្ញានិងបន្ដធ្វើការព្យាបាលរហូតដល់៦ខែ!”។ មុនទៅមណ្ឌលសុខភាព បងស្រីមិនបានទៅ
គ្លីនិកឯកជនទេដោយសារការចំណាយនៅទីនោះមានតំលៃថ្លៃ ដែលផ្ទុយពីមណ្ឌលសុខាភាព    ដែលមិនតំរូវអោយបង់ថ្លៃថ្នាំ
ឡើយ។ អស់រយៈពេល៤ខែបន្ទាប់ពីការព្យាបាល បងស្រី ម៉ៅ អាចធ្វើការងារដូចដើមហើយបានទៅរកជន្លេននៅស្រែ ដើម្បីលក់បានកំរៃសំរាប់ចិញ្ចឹមកូនៗ។គាត់បាននិយាយយ៉ាងរីករាយថាៈ
“មានថ្ងៃមួយខ្ញុំអាចរកជន្លេនបានដល់២-៣គីឡូក្រាម លក់អោយអ្នកស្ទូចត្រី ដោយ១គីឡូក្រាមបានកំរៃពី១ម៉ឺនទៅ
១ម៉ឺន៥ពាន់រៀល ឯណោះ ខ្ញុំនិងខិតខំដើម្បីកូនៗរបស់ខ្ញុំ!”។

ចុងក្រោយបងស្រី ចេក ម៉ៅ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់អង្គការ ដៃគូដើម្បីសុខភាពនិងអភិវឌ្ឍន៍ និងបុគ្គលិកមណ្ឌលសុខភាពដែលបានជួយទំនុកបំរុងដល់រូបបងស្រី និងជាពិសេសកូនៗ។ បងស្រី ចេក ម៉ៅ និយាយយ៉ាងដូច្នេះថាៈ “ដូចបានឃើញស្រាប់ហើយ នៅក្នុងផ្ទះដ៏ចាស់នេះ គ្មានរបស់របរអ្វីទេ ក្រៅពីកូនៗប៉ុន្មាន
នាក់នេះអង្គុយជុំវិញខ្ញុំ ដែលខ្លះស្ទើរតែមិនមានសំលៀកបំពាក់សមរម្យផងទេ ថែមទាំងមានពេលខ្លះ មិនមានម្ហូប
អាហារគ្រប់គ្រាន់សំរាប់បរិភោគឡើយ!”)
chek-mao1

Designed by Cam Info Services