Print This Post

g4_kh

ក្នុងជុំទី៥មូលនិធិសកលបានសំរេចផ្ដល់តាមសំណើរ៣សំរាប់កម្ពុជាៈ អេដស៍ របេង និង ពង្រឹងប្រព័ន្ធសុខាភិបាល សំរាប់រយៈពេល៥ឆ្នាំ។ កិច្ចព្រមព្រៀងជំនួយកម្មវិធីវគ្គទី១ ទាំង៣ រវាង មូលនិធិសកល និង ក្រសួងសុខាភិបាល កម្ពុជា ការិយាល័យទទួលជំនួយផ្ទាល់ បានត្រូវចុះហត្ថលេខា ក្នុងពីរវគ្គ ជាមួយថ្ងៃចាប់ផ្ដើមពីរផ្សេងគ្នា។

កិច្ចព្រមព្រៀងជំនួយកម្មវិធីទីមួយក្រោមជុំទី៥ បានត្រូវចុះហត្ថលេខាសំរាប់ជំងឺអេដស៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៦ ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៦ សំរាប់រយៈពេល២ឆ្នាំ (បញ្ចប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០០៨)។ ថវិកាដែលបាន សំរេចសំរាប់វគ្គទី១ គឺ ១៦ ២៩២ ៧៧៩ ដុល្លា។

កិច្ចព្រមព្រៀងជំនួយកម្មវិធីពីរទៀតក្នុងជុំទី៥ បានត្រូវចុះហត្ថលេខានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦សំរាប់ជំនួយលើជំងឺ របេង និងពង្រឹងប្រព័ន្ធសុខាភិបាល ដែលអនុវត្ដកម្មវិធីពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០០៦ សំរាប់រយៈពេល២ឆ្នាំ (បញ្ចប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៨)។ ថវិកាដែលបានសំរេចសំរាប់វគ្គទី១នៃជុំទី៥ ជំនួយលើរបេងគឺ ៣ ២៦៨ ៧៥០ ដុល្លា និង សំរាប់ជំនួយពង្រឹងប្រព័ន្ធសុខាភិបាលជុំទី៥គឺ ១ ៨៤១ ៦០០ ដុល្លា។

ជំនួយ៣បានត្រូវសំរេចផ្ដល់ក្នុងជុំទិ៥: (១) អេដស៍ (២) របេង និង (៣) ពង្រឹងប្រព័ន្ធសុខាភិបាល។

(១) ជំងឺអេដស៍

ចំណងជើងកម្មវិធីៈ អេដស៍–បង្កើនការគ្របដណ្ដប់ក្នុងតំបន់សេវាគន្លឹះ។

កម្ពុជានៅតែជាប្រទេស ដែលមានអត្រា អ្នកផ្ទុកមេរោគ អេដស៍ ខ្លាំង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលមានអត្រា ១.៩ ភាគរយ រឺមានមនុស្ស ១២៣ ០០០ នាក់ដែលបានឆ្លង។ ទិន្នន័យពីជុំបន្ដបន្ទាប់ៗនៃ ពង្រឹងប្រព័ន្ធសុខាភិបាល បានបង្ហាញថា គ្រោះថ្នាក់ ដោយសារ មេរោគ អេដស៍ គឺនៅមានស្ថេរភាព។ មនុស្សប្រហែល ១៩ ០០០ នាក់បានក្លាយជាអ្នកជំងឺអេដស៍។

សកម្មភាពដែលបានគ្រងទុក

li4 អភិវឌ្ឍន៍និងផ្សព្វផ្សាយសារគន្លឹះទាក់ទងនឹង ជំងឺអេដស៍តាមរយៈទូរទស្សន៍ និងវិទ្យុសំរាប់មនុស្សទូទៅ។

li4 អភិវឌ្ឍន៍សារសំរាប់ផ្សព្វផ្សាយផ្ដល់ឈាមនៅមជ្ឍមណ្ឌលជាតិផ្ដល់ឈាមនិងថ្នាក់ខេត្ដ។

li4 ទំនាក់ទំនងផ្លាស់ប្ដូរទង្វើរ (BCC)/TM នាក់ទំនងអប់រំព័ត៌មាន (IEC) លើជំងឺអេដស៍ កាមរោគទៅក្រុមដែលមានការប្រ ថុយគ្រោះថ្នាក់។

li4 ផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យតាមរយៈការចែកចាយស្រោមអនាម័យនិងការផ្សព្វផ្សាយក្នុងសង្គម។

li4 បង្កើតបណ្ដាញ,ចលករ ជាមួយរចនាសម្ព័ន្ធគាំទ្រ OVC

li4 ផ្ដល់ការគាំទ្រផ្នែកស្មារតីដល់ OVC/PLWHAs រួមមានការកាត់បន្ថយ ការរើសអើងនឹងអ្នក OVC/PLWAs

li4 ណែនាំអតិថិជន,ក្រុមគោលដៅអោយទៅរកសេវាសុខភាព រួមមាន STI, VCT, មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក

li4 ធ្វើលទ្ធកម្ម ចែកចាយនិងតាមដានការប្រើប្រាស់ ឧបករណ៍ទប់ស្កាត់ ការឆ្លងដោយចៃដន្យ (OI) និង ថ្នាំ ARV

ក្រុមគោលដៅ

li4 គូស្នេហ៍

li4 ក្មេងជំទង់

li4 CSWS

li4 បុរសដែលរួមភេទជាមួយបុរស(MSM)

li4 អ្នកផ្ដល់ឈាម

li4 អតិថិជនដែលមានជំងឺកាមរោគ

li4 OVCs

li4 PLWHA និងគ្រួសាររបស់ពួកគេ។

(២) ជំងឺរបេង

ចំណងជើងកម្មវិធី ៖ ពង្រីកគុណភាពសេវាសំរាប់អ្នកជំងឺរបេង និង អ្នកជំងឺរបេងដែលមានផ្ទុក មេរោគ អេដស៍ រួមមានអ្នកដែលរស់នៅជនបទនិងអ្នកកំពុងព្យាបាល ដោយសហការជាមួយ អង្គការក្រៅរដ្ឋាភិបាល។

ប្រជាជនកម្ពុជាសរុបមាន ១៣.១ លាននាក់ក្នុងឆ្នាំ ២០០៤ (ប្រភពៈ ការធ្វើស្ថិតិប្រជាជន ក្រសួងផែនការ ឆ្នាំ ២០០៤)។ កម្ពុជាជាប្រទេសមួយ នៃប្រទេសទាំង២៣ក្នុងពិភពលោក ដែលមានអត្រាអ្នកកើតរបេងខ្ព ស់ យោងលើក្រាហ្វិកប្រជាជនថ្មីៗ អត្រារកឃើញករណីរបេងគឺប្រមាណ ៦៤% ក្នុងឆ្នាំ ២០០៤ (ប្រភពៈ កម្មវិធីរបេងជាតិកម្ពុជា)។ ការធ្វើស្ថិតិ មេរោគអេដស៍ថ្នាក់ជាតិ ធ្វើក្នុងឆ្នាំ ២០០៣ (ប្រភពៈ មជ្ឍមណ្ឌលជាតិជំងឺរបេង និង ហង់សិន 9ជណែៅទបប បានបង្ហាញថា ១១.៨% នៃករណីរបេងមានផ្ទុកមេរោគអេដស៍។ ប្រេវ៉ាឡង់ មេរោគ អេដស៍ ដែល ប៉ាន់ប្រមាណ ក្នុងចំណោមមនុស្សពេញវ័យគឺ ១.៩% ក្នុងឆ្នាំ ២០០៤ (ប្រភពៈ មជ្ឍមណ្ឌលជាតិជំងឺអេដស៍ ហង់សិន និង កាមរោគ 9ណជះៅឌ្សបប។

(៣) ពង្រឹងប្រព័ន្ធសុខភាព

ចំណងជើងកម្មវិធី ៖ ពង្រឹងប្រព័ន្ធសុខភាពកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។

អភិវឌ្ឍន៍សារសំរាប់ផ្សព្វផ្សាយផ្ដល់ឈាមនៅមជ្ឍមណ្ឌលជាតិផ្ដល់ឈាមនិងថ្នាក់ខេត្ដ

ក្នុងន័យនេះ វាជាមូលដ្ឋានដែលថា ធនធានហិរញ្ញវត្ថុ និង ធនធានមនុស្ស ត្រូវតែពង្រឹង ដើម្បីបង្កើនអន្ដរាគមន៍ អោយ មានប្រសិទ្ធិភាពខ្ព ស់។

ក្នុងទស្សវត្ដឆ្នាំ ១៩៩០ រាជរដ្ឋាភិបាលបានណែនាំការប្ដូរប្រព័ន្ធសុខភាព ដើម្បីកែលំអ និង ពង្រីក ការថែរក្សាសុខភាពចំបង តាមរយៈការបង្កើតប្រសុខភាពស្រុក ដែលផ្ដោតលើការបែងចែកសំភារៈ យោងតាមគំរោង គ្របដណ្ដប់សុខភាព និងផ្ដល់ហិរញ្ញវត្ថុទៅខេត្ដ។ ស្រុកប្រតិបត្ដិគឺមានពី ១០០ ០០០ ទៅ ២០០ ០០០។

សកម្មភាពដែលបានគ្រោងទុក

li4 ពង្រឹងមុខងារក្រុមការងារបច្ចេកទេសសុខភាព ដោយពិនិត្យឡើងវិញនូវ HSP បច្ចុប្បន្ន វគ្គ ២០០៦-២០០៧ និង រួមចំណែកទៅដល់ការបង្កើត HSP វគ្គ ២០០៨-២០១០។

li4 អភិវឌ្ឍន៍និងអនុវត្ដកិច្ចការ TGWH សំរាប់ការរួមចំណែកថ្មីដោយផ្នែកៗ នៅកំរិតកណ្ដាល។

li4 ក្នុងក្រសួងសុខាភិបាលទាំងមូល រួមទាំងមូលនិធិសកល គាំទ្រដោយកម្មវិធីជាតិនានា។កំណត់តំលៃការអនុវត្ដដំណើរ ការគំរោងប្រតិបត្ដិគន្លឹះ ការតាមដាន និង វាយតំលៃរួមមាន AOP JAPR និង ពិនិត្យឡើង វិញប្រចាំឆមាស។

li4 ពិនិត្យឡើងវិញនិងផ្លាស់ប្ដូរយន្ដការ និងដំណើរការ រួមមាន ការផ្ដល់ហិរញ្ញវត្ថុ ផ្អែកលើកម្មវិធី និងប្រព័ន្ធព័ត៌មានសុខភា ពដែលពាក់ព័ន្ធ។

li4 អភិវឌ្ឍន៍កម្មវិធីសិក្សារ និងបង្កើតអោយមានមេរៀនអភិវឌ្ឍន៍ប្រចាំឆ្នាំនៅកំរិតមូលដ្ឋានសំរាប់មន្ដ្រីខេត្ដដោយផ្ដោត លើការពង្រឹងសមត្ថភាពសំរាប់ផ្ដល់ការគាំទ្រគ្រប់កំរិតស្រុកប្រតិបត្ដ។

li4 ផ្ដល់ការគាំទ្របច្ចេកទេសជាប្រចាំនិងតាមដានស្រុកប្រតិបត្ដិ តាមរយៈមន្ដ្រីថ្នាក់ខេត្ដ។

li4 ជំនួយការបច្ចេកទេសរយៈពេលយូរ ដើម្បីពង្រឹងការគ្រប់គ្រងលទ្ធកម្មនិងប្រព័ន្ធចែកចាយ

li4 ពិនិត្យឡើងវិញវិធីសាស្ដ្រប្រតិបត្ដិសំរាប់ប៉ាន់ស្មាននិងប្រមើលមើលថ្នាំំបង្ការនិងការផ្គត់ផ្គង់ ថ្នាំពេទ្យ សំរាប់កម្មវិធីជាតិ និងសេវាសុខភាពសាធារណៈ។

li4 តំរង់ដំណើរលទ្ធកម្មដែលប្រើប្រាស់ ដោយក្រសួងសុខាភិបាល ជាមួយការិយាល័យលទ្ធកម្មនៃ ការិយាល័យ ទទួល ជំនួយផ្ទាល់និងគំរោងទ្រទ្រង់វិស័យសុខាភិបាលនិងនៅពេលវេលាសមស្របមួយជាមួយកិច្ចព្រមព្រៀង គ្រប់ដៃគូ ទាំងអស់ទទួលខុសត្រូវ សំរាប់លទ្ធកម្ម គ្រប់ថ្នាំបង្ការ និង ការផ្គតផ្គង់វេជ្ជសាស្ដ្រ សំរាប់ប្រព័ន្ធ សុខភាពសារធារណៈ។

ក្រុមគោលដៅ

li4 នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល

li4 នាយកដ្ឋានថ្នាំបង្ការនិងចំណីអាហារ ក្រសួងសុខាភិបាល

li4 កម្មវិធីជាតិនានា

li4 មន្ទីរសុខាភិបាលខេត្ដ

li4 អង្គការក្រៅរដ្ឋាភិបាលជាតិនិងក្នុងស្រុក។

sr-baner_kh

កម្មវិធីជាតិមួយ និងអ្នកទទួលជំនួយបន្ដចំនួន១៤ ក្នុងជុំទី៥ អេដស៍។

1 - NCHADS : National Center for HIV/AIDS, Dermatology and STD Control.

2 - RHAC: Reproductive Health Association of Cambodia.

3 - SHCH: Sihanouk Hospital Center of Hope.

4 - CARE: CARE Cambodia.

5 - NIPH: National Institute of Public Health.

6 - KHANA: Khmer HIV/ AIDS NGOs Alliance.

7 - NBTC: National Blood Transfusion Centre.

8 - PSF: Pharmaciens Sans Frontieres.

9 - FRC: French Red Cross.

10 - FHI: Family Health International.

11 - PSI: Population Services International.

12 - CRC: Cambodian Red Cross.

13 - SCA: Save the Children Australia.

14 - MDM: Medecins du Monde (KOSSAMAK Hospital).

15- BBC: World Service Trust.

អ្នកទទួលជំនួយបន្ដចំនួន៣ ក្នុងជុំទី៥ ពង្រឹងប្រព័ន្ធសុខភាព។

1 - MEDICAM.

2 - DPHI :Department of Planning and Health Information - MoH.

3 - DDF:Department of Drugs and Food - MoH.

កម្មវិធីជាតិមួយ និងអ្នកទទួលជំនួយបន្ដចំនួន៤ ក្នុងជុំទី៥ របេង។

1 - CENAT: National Center for Tuberculosis and Leprosy Control.

2 - PFHAD: Partners for Health and Development.

3 - SHCH: Sihanouk Hospital Center of Hope.

4 - SCA: Save the Children Australia.

5 - CHC: Cambodian Health Committee.

ត្រឡប់ទៅ គ្រប់ជំនួយៈ ជុំទី១ ជុំទី២ ជុំទី ៤ និង ជុំទី៦

Designed by Cam Info Services