ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០០៥ កិច្ចព្រមព្រៀង ជំនួយកម្មវិធី ត្រូវបានចុះហត្ថលេខារវាង មូលនិធិសកល និង ក្រសួងសុខា ភិបាលកម្ពុជា ការិយាល័យទទួលជំនួយផ្ទាល់ សំរាប់ជំងឺអេដស៍និងគ្រុនចាញ់។ ជុំទី៤ វគ្គទី១ (២ឆ្នាំដំបូង)កម្មវិធីចាប់ផ្ដើម ការអនុវត្ដន៍ពី ថ្ងៃទី១ កញ្ញា ២០០៥ រហូតដល់ ថ្ងៃទ៣១ សីហា ២០០៧។
ជំនួយចំនួន២ បានត្រូវសំរេចនៅជុំទី៤ ៖ (១) អេដស៍ និង (២) គ្រុនចាញ់
(១) ជំងឺអេដស៍
ចំណងជើងកម្មវិធីៈ ការបន្ដការព្យាបាល
កម្ពុជា នៅតែជាប្រទេសដែលមានអត្រាមេរោគអេដស៍ខ្ព ស់ជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចដែលមានអត្រាជាតិ ២,៦% រឺ ១៥៧ ០០០នាក់ ក្នុងឆ្នាំ២០០២។ ទិន្នន័យរបស់ស្ថាប័នតាមដានសង្កេតមេរោគ អេដស៍បង្ហាញថា គ្រោះថ្នាក់ពីមេរោគ អេដស៍មានស្ថេរភាពគឺប្រហែល ៧៣០០នៃករណីឆ្លងថ្មីក្នុងមួយឆ្នាំដែលក្នុងនោះមាន២០០០ នាក់ជាកុមារ។
អ្នករកស៊ីផ្លូវភេទ ប្ដីរឺប្រពន្ធ ម្ដាយទៅទារក គឺជាក្រុមចំលងមេរោគ អេដស៍ដ៏សំខាន់។ មនុស្សប្រហែល ២ ២០០០នាក់ និងក្លាយជាអ្នកជំងឺ អេដស៍ក្នុងឆ្នាំ២០០៥ និងត្រូវការ ការថែទាំនិងព្យាបាលជាមួយថ្នាំពន្យាជីវិត ហើយ ២ ៤២៤៣នាក់ ថែមទៀតត្រូវការ ថ្នាំនោះ។
សំណើរនេះទទួលការគាំទ្រពីគំរោងបន្ដការព្យាបាល និង សំដៅបំពេញចន្លោះដែលមានក្នុងការផ្ដល់ថ្នាំពន្យាជីវិត ទៅអ្នក ឆ្លងជំងឺអេដស៍។
កម្ពុជាបានអភិវឌ្ឍន៍និង នឹងត្រូវបានអនុវត្ដកម្មវិធីដោយស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាលចំនួន៩ សហការ ជាមួយដៃគូអនុវត្ដមួយចំនួន។
គោលបំណង
បង្កើនការសង្គ្រោះអ្នកជំងឺ អេដស៍ក្នុងប្រទេសកម្ពុជា កាត់បន្ថយអត្រាមរណៈអ្នកជំងឺ អេដស៍៩០% ទៅ ៣៥% ។
បន្ថយភាគរយទារកដែលឆ្លងមេរោគ អេដស៍ពីម្ដាយពី ២៥%ទៅ១៥%មុនបញ្ចប់កម្មវិធី។
កម្មវត្ថុ
បង្កើនការទទួលព្យាបាលអ្នកជំងឺអេដស៍ ទាំងចំនួននិងភាគរយ។
បង្កើនការទទួលថែទាំអ្នកជំងឺអេដស៍។
បង្កើនភាគរយការផ្ដល់ថ្នាំចំពោះស្ដ្រីមានផ្ទៃពោះដែលផ្ទុកមេរោគ អេដស៍ និង ទារកដែលទើបនិងកើត របស់ពួកគេ ដើម្បីការពារការឆ្លងពីម្ដាយទៅទារក។
ក្រុមទិសដៅ
មនុស្សទូទៅ ស្ដ្រីមានផ្ទៃពោះ ក្មេងកំព្រា និង កុមារដែលអាចរងគ្រោះ និង អ្នកផ្ទុកមេរោគ អេដស៍។ កម្មវិធី អេដស៍ជាតិ អង្គការសហគមន៍ និងអ្នកដែលពាក់ព័ន្ធ ក្នុងការកែលំអ សមត្ថភាព។
(២) ជំងឺគ្រុនចាញ់
ចំនងជើងកម្មវិធីៈ ពង្រឹងកម្មវីធីត្រួតពិនិត្យ គ្រុនចាញ់ជាតិដោយផ្សព្វផ្សាយដល់ដៃគូ និងពង្រីកអន្ដរាគមន៍ និងផ្ដល់សេវាចលនាមនុស្ស ប្រឆាំងនឹងគ្រុនចាញ់។
គ្រុនចាញ់គឺជាជំងឺមួយក្នុងចំណោមជំងឺដែលបណ្ដាលអោយស្លាប់និងរាុំរ៉ៃ ក្នុងប្រទេសកម្ពុជា។ ជំងឺគ្រុនចាញ់នៅលំដាប់ លេខ៣ ក្នុងចំណោមអ្នកជំងឺដែលមកទទួលការពិនិត្យ(១.៩% ក្នុងឆ្នាំ២០០២) និងជាបញ្ហាទី៥ ក្នុងចំណោម អ្នកជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យ (៤.២៨%នៃអ្នកស្លាប់)។
ជំងឺ គ្រុនចាញ់ក្នុងប្រទេសកម្ពុជាបណ្ដាលអោយមានវិបត្ដិសេដ្ឋកិច្ច ដែលរួមមានតំលៃព្យាបាលផ្ទាល់ កំរៃដែលជៀស មិនរួច ព្រមទាំងតំលៃផ្នែកសង្គមដូចជាការហ្វឹកហ្វឺន មនុស្សសាស្ដ្រ ការផ្លាស់លំនៅ និង ការសន្សំ។ តំលៃម៉ាក្រូ សេដ្ឋកិច្ច រួមមានការប៉ះពាល់លើជំនួញ ទេសចរណ៍ និងការវិនិយោគផ្ទ្ទាល់ពីបរទេស។
មនុស្សប្រហែល២លាននាក់ប្រថុយនឹងគ្រោះថ្នាក់ដោយសារជំងឺគ្រុនចាញ់ និង ៥សែននាក់រស់ក្នុងព្រៃ ដែលមានការ ឆ្លងខ្ព ស់។
មានមនុស្ស៤ប្រភេទសំខាន់ៗដែលឆ្លងៈ ជនជាតិភាគតិច អ្នករស់ក្នុងព្រៃ អ្នកតាំងលំនៅបណ្ដោះអាសន្ន និង អ្នកតាំងលំនៅថ្មីក្នុងព្រៃ។
កម្ពុជាបានអភិវឌ្ឍន៍និងកំពុងអនុវត្ដន៍ កម្មវិធី គ្រុនចាញ់ជាតិដើម្បីប្រយុទ្ធនិងជំងឺ គ្រុនចាញ់ដែលផ្ដល់ថវិការដោយ រាជរដ្ឋាភិបាលកម្ពុជានិងអ្នកផ្ដល់ជំនួយជាច្រើន រួមទាំងមូលនិធិសកលក្រោមកម្មវិធីជំនួយជុំទី៤ (ជំនួយលេខ CAM៤០៥-អ០៦-M),
គោលបំណង
កាត់បន្ថយមរណភាពដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ក្នុងចំណោម ៥០% នៃប្រជាជនទូទៅ ក្នុងប្រទេសកម្ពុជា និង រ៉ាំរ៉ៃ៣០% ក្នុងរយៈពេល៥ឆ្នាំដោយអនុវត្ដយុទ្ធនាការត្រួតពិនិត្យគ្រុនចាញ់ជាតិមួយ។
កម្មវត្ថុ
បង្កើនការយល់ដឹងសហគម និងកែលំអ ការអនុវត្ដយ៉ាងយកចិត្ដទុកដាក់ លើការ ការពារ ជំងឺគ្រុញចាញ់និង ត្រួតពិនិត្យ លក្ខណះរុករកសុខភាពល្អជាងមុនក្នុងតំបន់ដែលឆ្លង។
កែលំអវិធានការការពារដែលការពារប្រជាជនទប់ទល់និងគ្រោះថ្នាក់ ផ្ដោតទៅលើការគ្របដណ្ដប់ពេញលេញ សំរាប់ការ ចែកចាយមុង និង ការភ្ជាប់ឡើងវិញក្នុងតំបន់ឆ្លងជំងឺគ្រុនចាញ់ ដោយប្រើប្រាស់ការខិត ចូលតាមរយៈ សហគមដែល មានប្រសិទ្ធិភាព។
សកម្មភាពសំខាន់ៗ
ពង្រឹងការគាំទ្រចំពោះការឈានទៅរកពេញប្រទេស (ដែលមានបំណងបង្កើតយុទ្ធសាស្ដ្រមានបទដ្ឋានដែលអាច យល់ បាន និង មានប្រសិទ្ទិភាព)។
ចែកមុងក្នុងតំបន់ដាច់ស្រយាលដែលប្រថុយនឹងគ្រោះថ្នាក់។
ក្រុមទិសដៅ
ប្រជាជនទូទៅកម្មវិធីត្រួតពិនិត្យជំងឺគ្រុនចាញ់ជាតិ សិស្សនិសិ្សត អង្គការសហគម និង អ្នកដែលពាក់ព័ន្ធ ដ៏ទែទៀតក្នុង ការលើកំពស់សមត្ថភាព។
ជំនួយសរុប សំរាប់សមាសភាពទាំងពីរ (អេដស៍ និង គ្រុនចាញ់)គឺ ១៤ ០១៦ ២២៤ដុល្លា សំរាប់រយៈពេល២ឆ្នាំ។បន្ទាប់ពីរ យៈពេល២ឆ្នាំត្រូវបានបំពេញ ការិយាល័យទទួលជំនួយផ្ទាល់ពីមូល និធិសកល នឹង រៀបចំសំណើរបន្ដជំនួយវគ្គទី ២ទៅ មូលនិធីសកល។ ក្រោមកម្មវិធីនេះការិយាល័យ ទទួលជំនួយផ្ទាល់ ពីមូលនិធិសកល គឺ ទទួលខុសត្រូវក្នុងការគ្រប់គ្រង និង ត្រួតពិនិត្យតាមដានការ អនុវត្ដសកម្មភាពនៃកម្មវិធីជាតិចំនួន៣ និងស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល ចំនួន១០ ដែលរួមមានៈ
Two National Programs and 7 Sub Recipients in HIV/AIDS component.
1 - NCHADS : National Center for HIV/AIDS, Dermatology and STD Control.
2 - NMCHC: National Maternal and Child Health Center.
3 - NPH/WVI: National Pediatric Hospital/ World Vision International.
4 - SHCH: Sihanouk Hospital Center of Hope.
5 - CARE: CARE Cambodia.
6 - CPN+: Cambodia People Living with HIV/AIDS Network.
7 - MDM: Medecins du Monde.
8 - DSF: Douleur Sans Frontieres.
9 - PSF: Pharmaciens Sans Frontieres.
One National Program and 3 Sub-Recipients in Malaria component.
1 - CNM: National Center Parasitological, Entomology and Malaria Control.
2 - PSI: Population Services International.
3 - PFD: Partners for Development.
4 - HU: Health Unlimited.
ត្រឡប់ទៅជំនួយទាំងអស់ៈ ជុំទី ១ ជុំទី ២ ជុំទី ៥ និង ជុំទី ៦។














