![]()
នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០០៣ កិច្ចព្រមព្រៀងជំនួយកម្មវិធីជុំំទី១ បានត្រូវចុះហត្ថលេខា រវាង មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ និងការិយាល័យទទួលជំនួយផ្ទាល់នៃក្រសួងសុខាភិបាល កម្ពុជា។ ជុំទី១ វគ្គទី១ (ពីរឆ្នាំដំបូង) កម្មវិធីបានចាប់ផ្ដើម ពីខែកុម្ភះ ឆ្នាំ ២០០៣ ដល់ខែកុម្ភះ ឆ្នាំ ២០០៥។ចំណងជើងសំណើរ ៖ ភាពជាដៃគូ សំរាប់អន្ដរាគមន៍ដែលផ្ដល់អោយ សំរាប់ជំងឺអេដស៍ របេង និង គ្រុនចាញ់
កម្ពុជាដែលមានអត្រាទូទៅនៃមនុស្សពេញវ័យ២,៦% (ក្នុងឆ្នាំ២០០០) មានអត្រាផ្ទុកមេរោគអេដស៏ខ្ព ស់ ជាង គេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច និង ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលក្រៅទ្វីបអាហ្វ្រិច ដែលមានអត្រាលើសពី១%។ ការស្ទង់មតិ បានបង្ហាញថា អត្រាទូទៅនៃកាមរោគ និង មេរោគអេដស៏ខ្ព ស់បំផុត មានក្នុងចំណោមស្ដ្រីរកស៊ីផ្លូវភេទ ដែលមាន ៣១%អ្នករកស៊ីផ្លវភេទនៅផ្ទះបន និង ១៦% ក្នុងចំណោមអ្នករកស៊ីផ្លូវភេទដោយប្រយោល។ ជាងនេះទៅ ទៀត ការស្ទង់មតិប្រចាំឆ្នាំធ្វើ តាំងពីឆ្នាំ ១៩៩៧ បង្ហាញថាទាហាន និង ប៉ូលីសជាក្រុម ដែលប្រថុយគ្រោះថ្នាក់ជាងគេ។ កត្ដាគ្រោះថ្នាក់ធំជាងគេ ដែលគេដឹង គឺមកពីភាពក្រីក្រ ការដូរលំនៅដ្ឋាន និង ការរួមភេទដោយប្រថុយប្រថាន ដូចជា យុវវ័យ និង កម្មកររោងចក្រ។ ចាប់តាំងពីប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ការចាត់វិធានការណ៏យ៉ាងតឹងរឹង ការផ្ដល់ ព័ត៌មាន និង សេវ៉ាកម្មដល់អ្នក ដែលប្រថុយគ្រោះថ្នាក់ខ្ព ស់ ដើម្បីប្ដូរបទដ្ឋានសង្គម ដឹកនាំការប្រព្រឹត្ដ របស់ពួកគេ គំរោងកម្មវិធីនេះ គឺដើម្បីពង្រឹងការ ការពារការឆ្លងជំងឺកាមរោគ និង មេរោគអេដស៏ ក្នុងចំណោមក្រុម ដែលប្រថុយគ្រោះ ថ្នាក់ខ្ព ស់ និង ពង្រឹងសេវ៉ាព្យាបាល ជំងឺកាមរោគ សំរាប់ស្ដ្រីរកស៊ីផ្លូវភេទ។ ការងារសំខាន់មួយ ទៀតទាក់ទងនឹង ការ ផ្ដល់ការព្យាបាល និង ការគាំទ្រដល់ អ្នកដែលបានឆ្លងមេរោគអេដស៏ ចំនួនអ្នកដែលឆ្លងមេរោគអេដស៏គឺ ១៥៧ ៥០០ នាក់។ តំរូវការថ្នាំពន្យាជីវិតកើនឡើងយ៉ាងឆាប់។ ចំនួនអ្នកស្លាប់ ដោយគ្មានថ្នាំពន្យាជីវិតមុនឆ្នាំ ២០១០ គឺប្រហែល ២៣០ ០០០ នាក់ដែលនាំអោយមានក្មេងកំព្រា ១០៩ ០០០ ក្នុងឆ្នាំ ២០១១។ ការព្យាបាល ត្រូវតែព្យាបាលជំងឺកាមរោគ ការឆ្លងដោយចៃដន្យ និង ជំងឺអេដស៏ ដោយមាន ការគាំទ្រផ្នែកស្មារតីគ្រប់គ្រាន់ តាមរយះការផ្ដល់ប្រឹក្សា និង ការគាំទ្រ ពីញ្ញាតិមិត្ដ។ ជាសង្ខេប គំរោងកម្មវិធីនេះ គឺ ដើម្បីពង្រឹងការ ការពារការឆ្លងជំងឺកាមរោគ និង មេរោគអេដស៏ ក្នុងចំ- ណោមក្រុមអ្នក ដែលប្រថុយគ្រោះថ្នាក់ខ្ព ស់ ពង្រឹងសេវ៉ាព្យាបាល ជំងឺកាមរោគ សំរាប់ស្ដ្រីរកស៊ីផ្លុវភេទ និង អតិថិជន របស់ពួកគេ ជាពិសេសបង្កើន ការប្រើថ្នាំពន្យាជីវិត និង បន្ថយ ការរាត្បាត នៃមេរោគអេដស៏ ចំពោះស្ដ្រី និង កុមារ។
គោលបំណង
កាត់បន្ថយបន្ទុកមេរោគអេដស៏និងសំដៅការកាត់បន្ថយវិបត្ដិជំងឺអេដស៏ក្នុងក្រុមមនុស្សពិសេស។
កម្មវត្ថុ
បន្ថយល្បឿននៃការឆ្លងមេរោគអេដស៏ក្នុងចំណោមមនុស្សដែលងាយរងគ្រោះថ្នាក់។
ពង្រីកនិងកែលំអគុណភាពសេវ៉ាជំងឺកាមរោគ។
ផ្ដល់ការថែរក្សានិងព្យាបាលអ្នកជំងឺអេដស៏។
កាត់បន្ថយភាពរងគ្រោះថ្នាក់ចំពោះក្រុមមនុស្សដែលជ្រើសរើស។
សកម្មភាពសំខាន់ៗផ្សេងទៀត
ពង្រីកកម្មវិធីអប់រំដល់ទាហាននិងប៉ូលីសដល់ក្រុមមនុស្សដែលប្រថុយគ្រោះថ្នាក់កម្មកររោងចក្រនិងយុវវ័យ។
ពង្រីកការគ្រប់គ្រងករណីកាមរោគគំរូក្នុងខេត្ដចំនួន៥ដែលមិនទាន់មានកម្មវិធីកាមរោគជាតិ។
ពង្រីកជាសំខាន់ កម្មវិធីថែរក្សានិងព្យាបាលអ្នកជំងឺអេដស៏។
ពង្រីកកម្មវិធីកាត់បន្ថយក្នុងតំបន់ដែលមានអត្រាមេរោគអេដស៏ធ្ងន់ធ្ង។
ពង្រីកការផ្សព្វផ្សាយសង្គមអំពីស្រោមអនាម័យ។
ក្រោមគំរោងជុំទី១ មូលនិធិសកលបានសំរេចផ្ដល់ជំនួយលើជំងឺមួយប្រភេទក្នុងប្រទេសកម្ពុជាគឺជំងឺអេដស៏។ កិច្ចព្រម ព្រៀងជំនួយកម្មវិធីវគ្គទី១ ចាប់ផ្ដើមពីខែកុម្ភៈ ឆ្នាំ២០០៣ សំរាប់រយៈពេល២ឆ្នាំ (រហូតដល់ ខែមេសា ឆ្នាំ២០០៥) ទោះជា យ៉ាងណា ក៏ដោយ ថ្ងៃចាប់ផ្ដើមនេះ ត្រូវបានលើកទៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣ សំរាប់រយៈពេល២ឆ្នាំ (រហូតដល់ថ្ងៃទី ៣១ សីហា ២០០៥)។ ថវិកាដែលសំរេច ផ្ដល់ជូនសំរាប់ជុំទី១ វគ្គ១ គឺ ១១ ២៤២ ៥៣៨ ដុល្លា។
តាមគោលនយោបាយរបស់មូលនិធិសកល ពេលដែលជំនួយសរុប គឺ ជាធម្មតាចុះហត្ថលេខាសំរាប់រយះពេល៥ឆ្នាំ កិច្ចព្រម ព្រៀង ជំនួយកម្មវិធីដំបូង ត្រូវបានចុះហត្ថលេខា ចំនួនតែ ២ឆ្នាំដំបូង (វគ្គ១)និង ប្រសិនបើកម្ពុជា បង្ហាញ នូវដំណើរការ ដែលពេញចិត្ដ គណៈកម្មាធិការសំរបសំរួល អាចដាក់សំណើរសំរាប់ថវិកានៅសល់ (រហូតដល់៣ឆ្នាំបន្ថែម ) នៅពាក់កណ្ដាល ឆ្នាំទី២ សំរាប់វគ្គ២។ ការសំរេចចិត្ដ លើសំណើរវគ្គ២ គឺ ជាផ្នែករួមនៃ នយោបាយចែកថវិកា ដែលមាន ប្រសិទ្ធិភាព របស់ មូលនិធិសកលដែលជំនួយ ត្រូវតែបង្ហាញពីដំណើរការ និង ការចំណាយ ក្នុងរយៈពេលរាយការណ៏ ដើម្បីទទួលបាន ការផ្ដល់ ថវិកាបន្ដទៀត។
តាំងពីជំនួយជុំទី១ ក្នុងប្រទេសកម្ពុជា ត្រូវបានសំរេចផ្ដល់អោយ សំរាប់រយៈពេលសរុប៣ឆ្នាំ បន្ទាប់ពីការបញ្ចប់ វគ្គទី១ កម្ពុជាត្រូវបានបន្ដជំនួយរយៈពេល១ឆ្នាំទៀត។ ដូច្នេះ គណៈកម្មាធិការ សំរបសំរួលគំរោងមូលនិធិសកល កម្ពុជា បាន បញ្ជូន សំណើរវគ្គ២ នៅថ្ងៃទី១ មិនា ២០០៥។ មូលនិធិសកល សំរេចទទួលសំណើរ វគ្គ២ និង ផ្ដល់ជំនួយដល់កម្ពុជា នូវថវិកា បន្ថែមចំនួន ៤ ៤៧២ ០៩២ ដុល្លា សំរាប់បន្ដសកម្មភាពកម្មវិធី សំរាប់មួយឆ្នាំទៀត (រវាងថ្ងៃទី១ កញ្ញា ២០០៥ ដល់ ៣១ សីហា ២០០៦)។
សកម្មភាពជំនួយជុំទី១ បានបំពេញ ហើយ ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល បានបញ្ជូនរបាយការណ៏ បញ្ចប់របស់ខ្លួន។ សកម្មភាពជាច្រើននៃកម្មវិធីដែលបានចាប់ផ្ដើមនៅជុំទី១ ត្រូវបានបន្ដក្រោមជំនួយមូលនិធិ សកល បន្ទាប់ ដោយភ្នាក់ងាអនុវត្ដដដែល។
ស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាលនិមួយៗ ទទួលបានថវិកាពី ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិ សកល ដើម្បីអនុវត្ដកម្មវិធីដែលយោងលើថវិកានិមួយៗ សំរេចដោយមូលនិធិសកល សកម្មភាពកម្មវិធីអេដស៏ ជុំទី១ ត្រូវបាន អនុវត្ដដោយស្ថាប័ន ចំនួន១១ រួមមានកម្មវិធីជាតិមួយ និង ស្ថាប័នទទួលជំនួយបន្ដ ពីក្រសួងសុខាភិបាល ចំនួន ១០ ដូចតទៅនេះ ៖
១- NCHADS: National Center for HIV/AIDS, Dermatology and STD Control.
២- MoND: Ministry of National Defense.
៣- MoSVY: Ministry of Social Affairs, Veterans and Youth Rehabilitation.
៤- CRC: Cambodian Red Cross.
៥- YCC: Youth Council of Cambodia.
៦- KHANA: Khmer HIV/ AIDS NGOs Alliance.
៧ - SHCH: Sihanouk Hospital Center of Hope.
៨- MDM: Medecins du Monde (KOSSAMAK Hospital).
៩- DSF: Douleur Sans Frontieres.
១០ - PSF: Pharmaciens Sans Frontieres.
១១- PSI: Population Services International.













