![]()
កិច្ចព្រមព្រៀងកម្មវិធីជំនួយ
ប្រទេសកម្ពុជាបាន ទទួល ជោគជ័យក្នុងការទទួលការផ្ដល់ជំនួយពី មូលនិធិសកល សំរាប់សំណើរដែលបានស្នើរនៅ ជុំទី១ ទី២ ទី៤ ទី៥ និង ទី៦ នាពេលថ្មីៗនេះ ត្រូវបាន ទទួល លិខិតជាផ្លូវការ។ បុគ្គលិកនៃនាយកដ្ឋានប្រយុទ្ឋជំងឺ ឆ្លង ក្រោមការដឹកនាំ និង ប្រតិបត្ដិការ របស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល បានធ្វើការយ៉ាងសកម្មដើម្បី បង្កើតនូវចលករ ការងារយ៉ាងមានប្រសិទ្ធភាព ខ្ព ស់ ដែលគាំទ្រ ដោយ ក្រសួង សុខាភិបាល។
គ្រប់មូលនិធិទាំងអស់ ដែលបញ្ជូនពីមូលនិធិសកល មកក្រសូងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា (ការិយា- ល័យទទួលជំនួយផ្ទាល់) តែងតែធ្វើតាមកិច្ចព្រមព្រៀងជំនួយកម្មវិធី ដែលបាន បង្កើត ឡើង រវាងភាគី ទាំងពីរ។ កិច្ច ព្រមព្រៀង នោះ រួមមាន ការបរិយាយ លើ គោលបំណង របស់ កិច្ចព្រមព្រៀង ការអធិប្បាយ ពីកម្មវិធី ដែល រូមមាន ទិសដៅ និង កម្មវត្ថុ នៃ កម្មវិធី វគ្គ ផ្សេងៗ កិច្ចការ ការ ចាយវាយ ប្រឆាំង អំពើ ពុករលួយ ការបែងចែកមូលនិធិ សំំណង និង សាវនកម្ម ដំណើរ ការនៃ របាយការណ៍ និង ថ្ងៃ ផុត កំណត់ នៃ របាយការណ៍ វិវាទ ទំនាក់ទំនង ការ សំរបសំរួល ។ល។
![]()
នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០០៣ កិច្ចព្រមព្រៀង ជំនួយ កម្មវិធី ជុំទី១ ត្រូវបាន ចុះហត្ថលេខា រវាង មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ (មូលនិធិសកល) និងការិយាល័យទទួលជំនួយផ្ទាល់នៃក្រសួងសុខាភិបាល កម្ពុជា។ ជុំទី១ ជំហានទី១ (ពីរឆ្នាំដំបូង) កម្មវិធី ចាប់ ផ្ដើម ពី ខែកុម្ភះ ឆ្នាំ ២០០៣ ដល់ ខែ កុម្ភះ ឆ្នាំ ២០០៥។
![]()
ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០០៣ កិច្ចព្រមព្រៀង កម្មវិធី ជំនួយ ជុំទី ២ ត្រូវបាន ចុះហត្ថលេខា រវាង មូលនិធិសកល ប្រយុទ្ធ នឹង ជំងឺអេដស៍ របេង និង គ្រុនចាញ់ (មូលនិធិសកល) និង ការិយាល័យ ទទួលជំនួយ ផ្ទាល់ពី មូលនិធិសកល នៃ ក្រសួង សុខាភិបាល។ ជុំទី ២ ជំហាន ទី ១ (ពីរឆ្នាំដំបូង) កម្មវិធីចាប់ផ្ដើមពីថ្ងៃទី១ខែមករា ឆ្នាំ ២០០៤ ដល់ថ្ងៃទី៣១ខែឆ្នូ ឆ្នាំ ២០០៥។
កម្មវិធីជំនួយចំនួន៣ ត្រូវបានសំរេចផ្ដល់ក្នុងជុំ ទី២ ៖ (១) ជំងឺអេដស៍ (២) របេង និង (៣) គ្រុនចាញ់។
![]()
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០០៥ កិច្ចព្រមព្រៀងកម្មវិធីជំនួយ ត្រូវបានចុះហត្ថលេខារវាងមូលនិធិសកលប្រយុទ្ធនឹង ជំងឺអេដស៍ របេង និង គ្រុនចាញ់ (មូលនិធិសកល) និងការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកលនៃក្រសួងសុខា ភិបាល សំរាប់ជំងឺអេដស៍ និងគ្រុនចាញ់ ។ ជុំទី៤ ជំហានទី១ (ពីរឆ្នាំដំបូង) កម្មវិធីចាប់ផ្ដើមពីថ្ងៃទី១ខែកញ្ញា ឆ្នាំ ២០០៥ ដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ ២០០៧។ កម្មវិធីជំនួយចំនួន២ ត្រូវបានសំរេចផ្ដល់ក្នុងជុំ ទី៤ ៖ (១) ជំងឺអេដស៍ និង (២) គ្រុនចាញ់។
![]()
ក្នុងជុំទី៥ មូលនិធិសកល បានសំរេចផ្ដល់តាមសំនើរ៣សំរាប់កម្ពុជា ៖ អេដស៍ របេង និង ពង្រឹងប្រព័ន្ធសុខាភិបាល សំរាប់ រយៈពេល៥ឆ្នាំ។ កិច្ចព្រមព្រៀងជំនួយកម្មវិធីវគ្គទី១ទាំង៣ រវាង មូលនិធិសកល និង ក្រសួងសុខាភិបាលកម្ពុជា ការិយាល័យទទួលជំនួយផ្ទាល់ បានត្រូវចុះហត្ថលេខា ក្នុងពីរវគ្គ ជាមួយថ្ងៃចាប់ផ្ដើមពីរផ្សេងគ្នា។
កិច្ចព្រមព្រៀងជំនួយកម្មវិធីទី១ក្រោម ជុំទី៥ បាន ត្រូវចុះហត្ថលេខា សំរាប់ជំងឺអេដស៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៦ ដែល ចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៦ សំរាប់រយះពេល២ឆ្នាំ (បញ្ចប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០០៨)។ ថវិកា ដែលបាន សំរេច សំរាប់ វគ្គទី១ គឺ ១៦ ២៩២ ៧៧៩ ដុល្លា។
កិច្ចព្រមព្រៀងជំនួយកម្មវិធីពីរទៀតក្នុងជុំទី៥ បានត្រូវចុះហត្ថលេខានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ សំរាប់ ជំនួយលើ ជំងឺ របេង និង ពង្រឹងប្រព័ន្ធសុខាភិបាល ដែល អនុវត្ដកម្មវិធីពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០០៦ សំរាប់ រយះពេល២ឆ្នាំ (បញ្ចប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០០៨)។ ថវិកាដែល បាន សំរេចសំរាប់វគ្គទី១នៃជុំទី៥ ជំនួយលើរបេងគឺ ៣ ២៦៨ ៧៥០ ដុល្លា និង សំរាប់ជំនួយពង្រឹងប្រព័ន្ធសុខាភិបាលជុំទី៥គឺ ១ ៨៤១ ៦០០ ដុល្លា។
ជំនួយ៣បានត្រូវសំរេចផ្ដល់ក្នុងជុំទី៥ ៖ (១)អេដស៍ (២)របេង និង (៣)ពង្រឹងប្រព័ន្ធសុខាភិបាល។
![]()
ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ មូលនិធិសកលបានផ្ដល់ការសំរេចជាផ្លូវការសំរាប់សំណើរជុំទី៦ គ្រុនចាញ់ដែលបានស្នើរ ដោយ កម្ពុជា សំរាប់ កិច្ចខំប្រឹងថ្មីៗ ដើម្បី សំរេច អោយបាន ការគ្របដណ្ដប់ខ្ព ស់។
![]()
អនុសារណៈនៃកិច្ចព្រមព្រៀង
អនុសារណៈនៃកិច្ចព្រមព្រៀង រវាងក្រសួងសុខាភិបាល តំណាង ដោយ ការិយាល័យ ទទួល ជំនួយផ្ទាល់ និង ដៃគូដែលជាអ្នក ទទួល ជំនួយបន្ដ ត្រូវបានបង្កើតឡើង ដើម្បីកំណត់ លក្ខខ័ណ្ឌ្រេ កាមការិយាល័យ ទទួល ជំនួយផ្ទាល់ នឹងផ្ដល់ធនធានហិរញ្ញវត្ថុដែលផ្ដល់ ដោយ មូលនិធិសកល ទៅអ្នក ទទួល ជំនួយបន្ដ ដើម្បីបង្កើត សកម្មភាព នានា ដែលបាន គ្រោងទុក។
កិច្ចព្រមព្រៀងរួមមាន សេចក្ដីលំអិតពីគោលបំណង និង សេចក្ដីលំអិតបន្ថែម ក្នុងការកំណត់កិច្ចព្រមព្រៀងនេះ។
ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០០៣ ៖ ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល បានចុះហត្ថលេខា លើអនុសារណៈ ព្រមព្រៀង ជាមួយ កម្មវិធីជាតិចំនួន១ និង អ្នក ទទួល ជំនួយបន្ដ ចំនួន១០ សំរាប់ បង្កើត កម្មវិធី អេដស៍ ជុំទី១។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០០៣ ៖ ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល បាន ចុះហត្ថលេខា លើ អនុសារណៈ ព្រមព្រៀង ជាមួយ កម្មវិធី ជាតិចំនួន៣ និងអ្នកទទួលជំនួយបន្ដចំនួន៧ក្នុងជុំទី២។
ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០០៥ ៖ ការិយាល័យទទួល ជំនួយផ្ទាល់ពីមូលនិធិសកល បាន ចុះ ហត្ថលេខា លើអនុសារណៈ ព្រមព្រៀង ជាមួយ កម្មវិធី ជាតិចំនួន៤ និង អ្នកទទួល ជំនួយបន្ដ ចំនួន ៩ ក្នុង ជុំទី៤។
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០០៦ ៖ ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល បានចុះ ហត្ថលេខា លើអនុសារនះ ព្រម- ព្រៀងជាមួយកម្មវិធីជាតិចំនួន២និងអ្នកទទួល ជំនួយបន្ដចំនួន១៩ក្នុងជុំទី៥។














