
ផ្នែករដ្ឋបាលនៃការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកលធានា ជួយចាត់ចែងការងារ ក្នុងការគ្រប់គ្រង ជំនួយពី មូលនិធិសកល។ ជាពិសេស ផ្នែកនេះធានាថា ឯកសាសំខាន់ៗត្រូវបែងចែក យ៉ាងមានប្រសិទ្ធិភាព រវាង ការិយាល័យ ទទួលជំនួយផ្ទាល់ពីមូលនិធិសកល និង ស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល។
ក្រៅពីនេះ ផ្នែករដ្ឋបាលរួមជាមួយមន្ដ្រីទំនាក់ទំនង បោះពុម្ព និង ព័ត៌មានវិទ្យា ដែលនឹងជួយផ្ដល់នូវការទំនាក់ទំនង និង ចែករំលែក ព័ត៌មានស្ដីពីសកម្មភាព អនុវត្ដជំនួយមូលនិធិសកល តាមរយៈព្រឹត្ដប័ត្រព័ត៌មាន គោលការណ៍ណែនាំ និង ឯកសាដែលពាក់ព័ន្ធផ្សេងៗ ទៅស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល យ៉ាងទៀងទាត់។
សកម្មភាពផ្នែករដ្ឋបាល ::
ក្រោមការដឹកនាំពីប្រធានការិយាល័យ ផ្នែករដ្ឋបាលមានមុខងារដូចខាងក្រោមៈ
ចុះបញ្ជីរនិងទុកជាឯកសាគ្រប់លិខិត របាយការណ៍ គំរោងផែនការ និង ឯកសាផ្សេងៗទទួល បាន ស្របតាមអ្វីដែល បានចាត់តាំងឬតាមប្រព័ន្ធបែងចែកនិងរក្សាឯកសា។
ទទួល បង្ហាញ កត់ត្រា និង ផ្ញើរលិខិតដោយភ្ជាប់ពត៌មានដែលចាំបាច់ និងរក្សាប្រព័ន្ធតាមដាន។
ធ្វើសំនៅ គ្រប់លិខិតឆ្លើយឆ្លងរបស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល។
ពិនិត្យនិងស្វែងយល់លិខិតអោយសមស្របជាមួយដំណើរការ ដែលបានបង្កើតនិងពិនិត្យមុនពេលចុះហត្ថលេខាដោយ ប្រធានការិយាល័យ។
រក្សាបញ្ជីរឈ្មោះ អាសយដ្ឋាន និង លេខទូរស័ព្ទ របស់បុគ្គលិកពីគ្រប់ដៃគូ។
រៀបចំកិច្ចប្រជុំបុគ្គលិកផ្ទៃក្នុង និង ចងក្រងរបាយការណ៍នៃកិច្ចប្រជុំ។
រៀបចំតាក់តែងនិងចែកចាយព្រឹត្ដប័ត្រព័ត៌មានរបស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកលគោលការណ៍ណែ នាំនិងឯកសាផ្សេងៗជាទៀងទាត់ទៅស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល និង ដៃគូ។
ទាក់ទងនិងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមូលនិធិសកលតាមរយៈគេហទំព័រ។ទំនាក់ទំនងផ្នែករដ្ឋបាលតាមរយៈ អ៊ីម៉ែលៈ: adm_pr@moh.gov.kh/pr@moh.gov.kh














