Print This Post

finance-baner_kh

ផ្នែកហិរញ្ញវត្ថុ នៃការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល ធានាទទួលខុសត្រូវ ការចាត់ចែងថវិកា ដែល ទទួល បានអោយបានត្រឹមត្រូវនិងការចំណាយរូមមានការពិនិត្យហិរញ្ញវត្ថុនិង ការគ្រប់គ្រងជំនួយមូលនិធិសកល។

ដើម្បីធានាថា គំរោងសំរេចជោគជ័យតាមគោលដៅនិងបំណង ផ្នែកហិរញ្ញវត្ថុត្រូវធានាថា ការសំរេចចិត្ដ ហិរញ្ញវត្ថុ ត្រូវ បានធ្វើក្នុង ពេលវេលា សមស្របសកម្មភាព ត្រូវបាន អនុវត្ដយ៉ាង មានប្រសិទ្ធិភាព និង ការបែងចែកថវិការក្សា តាម គំរោងផែនការ។

ដូច្នេះផ្នែកនេះផ្ដល់ទិសដៅថែមទៀតទៅអោយអ្នកអនុវត្ដនៅគ្រប់កំរិតសំរាប់ ការិយាល័យទទួលជំនួយផ្ទាល់ ពីមូលនិធិ សកល កម្មវិធីជាតិ និង ស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល និង ធានាថាថវិកាត្រូវតែប្រើយ៉ាង ត្រឹមត្រូវទៅ តាមផែនការ។

សំរាប់កត់ត្រា នៃការផ្ដល់មុន និងឬ យកវិញនូវថវិកាដែលបានផ្ដល់ជូន និង ដើម្បីសំរួលសវនកម្ម ភ្នាក់ងារអនុវត្ដ ដូចជា ស្ថាប័នទទួលជំនួយបន្ដពីក្រសួងសុខាភិបាល ត្រូវរក្សាសៀវភៅគណនេយ្យ និង កំណត់ហេតុ ដែល សំគាល់ យ៉ាង ច្បាស់នូវមូលនិធិ គំរោង និង តាមដំណើរការនិតិវិធីរបស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល និង មូលនិធិ សកល។

សកម្មភាពផ្នែកហិរញ្ញវត្ថុ ::

ក្រោមការដឹកនាំរបស់ប្រធានការិយាល័យ ផ្នែកហិរញ្ញវត្ថុមានមុខងារដូចខាងក្រោម:

liកំណត់ប្រព័ន្ធហិរញ្ញវត្ថុ/យន្ដការគណនេយ្យស្របតាមតំរូវការរបស់មូលនិធិសកល។

liចាត់ចែងនិងបែងចែកមូលនិធិទៅអោយ SR និង SSR (សំរាប់ SSR គឺ ត្រូវ សំរេចចិត្ដ ស្រប តាមការ រៀបចំ ផ្នែកបច្ចេក ទេស និង គោលការណ៍ណែនាំ ដែលបាន ជ្រើសរើស)។

liស្របតាមគំរោងបែងចែកថវិកា រៀបចំបែងចែកតាមលំដាប់សំរាប់ ស្ថាប័នទទួលជំនួយបន្ដ ពីក្រសួងសុខាភិបាល ស្រប តាមគោលការណ៍ណែនាំ ហើយរៀបរាង ដោយសហប្រតិបត្ដិការជាមួយដៃគូ។

liពិនិត្យនិងផ្ដល់មតិ រួមមានគំរោងការងារហិរញ្ញវត្ថុប្រចាំឆ្នាំ និង ឆមាសពី ស្ថាប័នទទួលជំនួយបន្ដ ពីក្រសួងសុខាភិបាល របាយកាណ៍ហិរញ្ញវត្ថុ ប្រចាំឆមាស និង ប្រចាំឆ្នាំពី ស្ថាប័នទទួល ជំនួយបន្ដពីក្រសួងសុខាភិបាល និង របាយការណ៍ បណ្ដោះអាសន្ដ។

liពិនិត្យការប្រើប្រាស់មូលនិធិដោយ SR ដោយកិច្ចប្រជុំខ្នាតអន្ដរជាតិនៃសវនកម្មឯករាជ្យ។

liចងក្រង និង បញ្ចូលទិន្នន័យហិរញ្ញវត្ថុក្នុងកម្មវិធីគណនេយ្យកុំព្យូទ័រ។

liរៀបចំរបាយការណ៍ប្រចាំឆមាស ប្រចាំឆ្នាំនិងសំនើរបែងចែកស្របតាមមូលនិធិសកល។

liផ្ដល់អនុសាន៍ និង ជំនួយបច្ចេកទេសទៅអោយ SR ជាមួយ ការចាត់ចែង ហិរញ្ញវត្ថុ និង សេចក្ដីត្រូវការរបាយកាណ៍របស់ មូលនិធិសកល។

liធ្វើការជាមួយដៃគូ និង ធានាការអនុវត្ដល្អនៃប្រព័ន្ធហិរញ្ញវត្ថុ-គណនេយ្យ និង ប្រព័ន្ធលទ្ធកម្ម រួមទាំងការបណ្ដុះ បណ្ដាល។

liរៀបចំរបាយការណ៍ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុតាមសំនើររបស់ប្រធានការិយាល័យ។

guidelineព្រឹត្ដិការណ៍និងសកម្មភាពរបស់ផ្នែកហិរញ្ញវត្ថុ :: គោលការណ៍ណែនាំលេខទី ៤.

សីហា ២០០៦ !

ស្របតាមតំរូវការ របស់មូលនិធិសកល ការិយាល័ទទួលជំនួយផ្ទាល់បាន ធ្វើការ ពិនិត្យ ឡើងវិញនូវ គោលការណ៍ណែនាំតាមតំរូវការ។

  • គោលការណ៍ណែនាំហិរញ្ញវត្ថុលេខទី ៤( ខ្មែរ / អង់គ្លេស )More Publications >>>m2

    ញ្ញត្ដិទទួលថវិកាថ្មីៗ!! ញ្ញត្ដិទទួលថវិកាជំនួយជុំទី៥(របេង)ញ្ញត្ដិទទួលថវិកាជំនួយជុំទី៥(ពង្រឹងប្រព័ន្ធសុខាភិបាល)និងញ្ញត្ដិទទួលថវិកា ជំនួយជុំទី៥(ជំងឺអេដស៍)….

    ផ្នែកហិរញវត្ថុចូលរួមប្រជុំតំរង់ទិសដៅ

    កិច្ចប្រជុំតំរង់់ទិសដៅសំរាប់សំណើរសុំជំនួយជុំទី៤ ដំណាក់កាលទី២ ត្រូវបានធ្វើនៅថ្ងៃទី២វិច្ឆិកា២០០៦….

  • Designed by Cam Info Services