ថ្ងៃទី ១៨ កុម្ភះ ២០០៩ រាជាធានីភ្នំពេញ
ឯកឧត្ដមសាស្ដ្រាចារ្យបានអបអរសាទរចំពោះការតែងតាំងថ្មីនេះ។លោកវេជ្ជ.MaximBerdnikov បានលើកឡើងពីសំណើ ស្នើសុំការអនុមត័គំរោងមូលនិធិសកលដោយបានបញ្ជាក់ថាមូលនិធិសកលមានផែនការជំរុញ អោយបណ្ដាប្រទេស ស្នើសុំទាំងអស់ដាក់សំណើតាមរយៈប្រព័ន្ធថ្មីមួយដែលហៅថា ・剽ុទ្ធសាស្ដ្រនៃពាក្យស្នើសុំថ្នាក់ជាតិ (NSA) ទន្ទឹម នឹងនេះប្រទេសកម្ពុជាត្រូវបានជំរុញអោយប្រើប្រព័ន្ធថ្មីនេះផងដែរ។ លោកបានបន្ថែមថាៈ ប្រទេសកម្ពុជា ត្រូវបាន ជ្រើសរើសក្នុងចំណោម១១ប្រទេសផ្សេងទៀតដែលបានទទួលាននូវ សិទ្ធិក្នុងការទទួលបាននូវគំរោង ភាពគ្រប់គ្រាន់នៃសេវាថ្នាំគ្រុនចាញ់(AMFM)ដែលគ្រោងរៀបចំដោយ មូលនិធិសកល។
ឆ្លើយតបនិងប្រព័ន្ធថ្មីនេះ,ឯកឧត្ដមសាស្ដ្រាចារ្យបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះឯកឧត្ដមបានលើក ឡើង ពីផែនការយុទ្ធសាស្ដ្រសុខាភិបាល២០០៨-២០១៥ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលបាន មានទិសដៅ យ៉ាងច្បាស់លើផែនការនិងថវិកាក្នុងការពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អក្នុងវិស័យសុខាភិបាលដែលអាចអភិវឌ្ឍន៍ គុណភាពសេវា និងគុណភាពការរស់នៅប្រជាជនទាំងមូល។ ដោយឡែកសំរាប់គំរោង ・覧ាពគ្រប់គ្រាន់នៃ សេវាថ្នាំ គ្រុនចាញ់・ឯកឧត្ដមបានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយតាមរយៈគំរោងនេះប្រជាជន នឹងអាចទទួលបាននូវថ្នាំគ្រប់ គ្រាន់សំរាប់ព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្ដែស្នើសុំឱ្យមានការបង្កើននូវ គុណភាព នៃការប្រមាណមើល និងការគ្រប់គ្រង លើថ្នាំអោយបានត្រឹមត្រូវនិងជាក់លាក់។
លោកវេជ្ជ.Maxim Berdnikov បានវាយតំលៃីលទ្ធផលស្នាដៃនៃការងារអនុវត្ដន៍កម្មវិធីមូលនិធិសកលនៅកម្ពុជា ដែល សហការបានយ៉ាងល្អបំផុតនិងបានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមសាស្ដ្រាចារ្យដែលបានអនុញ្ញា តិអោយមានជំនួបពិភាក្សាស្ដីពីដំណើរការងារមូលនិធិសកលនេះឡើង។
ប្រតិភូមូលនិធិសកលធ្វើទស្សនៈកិច្ចការិយាល័យទទួលជំនួយផ្ទាល់មូលនិធិសកល-ក្រសួងសុខាភិបាល កម្ពុជា.

















