គំរោងពង្រឹងប្រព័ន្ធសុខាភិបាលជុំទី៩របស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិស កលនៃក្រសួងសុខាភិបាល
|
|
|
![]() |
|
សំណើរថវិកាគំរោងពង្រឹងប្រព័ន្ធសុខា ភិបាលជុំទី៩នៃអន្ដរាគមន៍ប្រទាក់ក្រឡានៃមូលនិធិសំរាប់រយៈពេល២ឆ្នាំ(ដំណា ក់កាលទី១)ត្រូវបាន អនុម័តុដោយ មូល និធិសកល នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០០៩ បន្ទាប់ពីការសំរេចដោយក្រុមការងារ បច្ចេកទេសពិនិត្យគំរោងរួចមក។
សំណើរគំរោងនេះផ្ដោតយកចិត្ដទុកដាក់លើការបង្កើតនូវសេវាសុខាភិបាលទៅតាមតំរូវការ និងបង្កើនលទ្ធភាពទទួល បានសេវានេះនៅតាមថ្នាក់សហគមន៍,គុណភាពនិងភាពអាចរកបាន សេវានេះនៅតាមទីកន្លែងដែលត្រូវបានផ្ដល់ជូន។ អន្ដរាគមន៍ចំនួនបីនៃសំណើរ គំរោងរួមមានៈ ១. បង្កើននូវសេវាសុខាភិបាលទៅតាមតំរូវការនៅតាមថ្នាក់សហគមន៍ ២.បង្កើនគុណភាពសេវាសុខភាពមាតានៅថ្នាក់មណ្ឌលសុខភាព និង ៣. បង្កើនគុណភាពនិងលទ្ធភាពផ្គល់ឈាម។
មានស្ថាប័នទទួលជំនួយបន្ដចំនួន៧ នឹងត្រូវទទួលបានថវិកាមកពី មូលនិធិសកលក្រោមជំនួយគំរោង ពង្រឹងប្រព័ន្ធសុខាភិបាលនេះ។ ស្ថាប័នទាំងនេះរួមមានៈ KHANA, CARE, MEDiCAM, CRS, HACC, NMCHC និង NBTC ។ អំឡុងពេលនៃដំណើរទស្សនៈកិច្ចការងាររបស់មូលនិធិសកល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩, លោកវេជ្ជ. Maxim Berdnikov បានជួបពិភាក្សាជាមួយនិងមន្ដ្រីជាន់ខ្ពស់របស់ការិយាល័យទទួលជំនួយផ្ទាល់ពីមូលនិធិសកល ក្រសួងសុខាភិបាល ដោយផ្ដោតលើការដំណើរការ, ពិនិត្យបញ្ជាក់ និងការត្រៀមខ្លួនក្នុងការអនុវត្ដគំរោងជុំនួយជុំទី៩ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្ដនៅខែកក្កដា ឆ្នាំ២០១០ ខាងមុខនេះ។ អានព័ត៌មានលំអិត…



















ហង្ស អៀប
លោកពូ នី ហេង
ផ្នែកតាមដាននិងវាយ តំលៃ
ផ្នែកលទ្ធកម្ម
ផ្នែកហិរញ្ញវត្ថុ
ផ្នែករដ្ឋបាល
បូកសរុបកម្មវិធី មូលនិធិសកល ក្នុងប្រទេស កម្ពុជា ជុំទី១ ទី២ និង ទី៤របាយការណ៍ ទី១ និង របាយការណ៍ ទី២ (មករា-០៧)