តាកែវ
ខេត្ដតាកែវ គឺជាខេត្ដមួយដែលស្ថិតនៅក្នុងចំណោមខេត្ដទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំង ស្ថិតនៅផ្នែកខាងត្បូងប្រទេស និងមានមានចំងាយ ៧៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិ លេខពីរ ។ ខេត្ដតាកែវ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់នឹងខេត្ដកណ្ដាល ខាងលិចជាប់ នឹងខេត្ដកំពត និងខេត្ដកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្ដកំពត ។ ប្រជាជនភាគច្រើននៅក្នុងខេត្ដនេះ ជាកសិករធ្វើស្រែ និង ចំការ ។ ខេត្ដតាកែវមានស្រុកប្រតិបត្ដិចំនួនប្រាំគឺៈ
- ស្រុកប្រតិបត្ដិអង្គរកា
- ស្រុកប្រតិបត្ដិបាទី
- ស្រុកប្រតិបត្ដិដូនកែវ
- ស្រុកប្រតិបត្ដិគិរីវង់
- ស្រុកប្រតិបត្ដិព្រៃកប្បាស













