ភ្នំពេញ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាល ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង។ លោកអ្នកអាចស្វែងរកឃើញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈអគាលេខ១០១ វិថីមុនីរេត ស្ថិតនៅខាងកើតរោងមហោស្រពចេនឡាចំងាយប្រហែល២០០ម៉ែត្រ។ នៅក្រោមឪវាទមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានស្រុកប្រតិបត្តិចំនួនបួន មន្ទីរពេទ្យបង្អែក ចំនួនប្រាំ (ដែលក្នុងនោះមានមន្ទីរពេទ្យបង្អែកមួយនៅតាមស្រុកប្រតិបត្តិនីមួយៗ) និងមណ្ឌលសុខភាពចំនួន១៧ ។













