ឧត្ដរមានជ័យ
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យគឺជាខេត្តមួយដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា និងមានព្រំប្រទល់ខាងត្បូងជាប់និងខេត្តសៀមរាប ខាងលិចជាប់និងខេត្តបន្ទាយមានជ័យ ខាងកើតជាប់និងខេត្តព្រះវិហារ និងខាងជើងជាប់និងខេត្តបីនៃព្រះរាជាណាច្រកថៃៈខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ និងខេត្តស៊ីសាកេត ។ ខេត្តនេះមានស្រុកប្រតិបត្តិចំនួន ០១ មន្ទីរពេទ្យបង្អែកចំនួន ០១ មណ្ឌលសុខភាពចំនួន ១៤ កន្លែង កំពុងដំណើរការនិងប៉ុស្តិសុខភាពចំនួន ០២កន្លែង គឺប៉ុស្តិសុខភាពឈូកនិងអូរពក ។














