កោះកុង
មន្ទីរសុខាភិបាលខេត្តកោះកុង
កោះកុងគឺជាខេត្តមួយដែលស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងមានចំងាយ២៨៥គីឡូម៉ែតពីរាជធានីភ្នំពេញ ដែលសំបូរទៅដោយភ្នំនិងគ្របដណ្តប់ទៅដោយព្រៃឈើធំល្វឹងល្វើយ ។ ខេត្តនេះមានស្រុករដ្ឋបាលចំនួន៨គឺៈ ស្រុកបូទុមសាគរ ស្រុកគីរីសាគរ ស្រុកកោះកុង ស្រុកស្មាច់មានជ័យ ស្រុកមណ្ឌលសីម៉ា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកំពង់សីលា និងស្រុកប្រតិបត្តិចំនួន២ ។













