កំពង់ធំ
កំពង់ធំគឺជាខេត្តមួយដែលស្ថិតនៅភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា និងមានចំងាយ១៦៨គីឡូម៉ែតពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងជើងជាប់និងខេត្តព្រះវិហារ ខាងជើងឈៀងខាងលិចជាប់និងខេត្តសៀមរាប ខាងលិចជាប់និងខេត្តពោធិសាត់ ខាងត្បូងជាប់និងខេត្តកំពង់ឆ្នាំងនិងកំពង់ចាម និងខាងជើងឈាងខាងកើតជាប់និងខេត្តស្ទឹងត្រែង ។ ខេត្តនេះមានស្រុកប្រតិបត្តិចំនួនបីគឺ ស្រុកប្រតិបត្តិកំពង់ធំ ស្រុកប្រតិបត្តិបារ៉ាយ-សន្ទុក និងស្រុកប្រតិបត្តិស្ទោង ។














