តួនាទីនិងភារកិច្ចរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ
- កំណត់អាទិភាព រៀបចំផែនការ និង យុទ្ធសាស្ត្រសំរាប់អនុវត្តគោលនយោបាយជាតិ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល សំដៅលើកកំពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។
- ធានាគុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជននៅក្នុងខេត្ត។
- អនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតំលៃការងាររដ្ឋបាល បច្ចេកទេស និងនិតិក្រមវេជ្ជសាស្ត្ររបស់ការិយាល័យនិងផ្នែក ក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និង ប្រកាស សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។
- សិក្សារកមធ្យោបាយនានាសំរាប់អភិវឌ្ឍន៏វិស័យសុខាភិបាលក្នុងខេត្ត និងគ្រប់គ្រងបណ្តាធនធាន បុគ្គលិក ទ្រព្យសម្បត្តិរដ្ឋ សំភារៈ ឱសថ បរិក្ខារ ថវិកា និង ព័ត៌មានអោយសមស្របទៅនឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅគ្រប់លំដាប់ថ្នាក់។
- រៀបចំកម្មវិធីបង្ការថែទាំវេជ្ជសាស្ត្រ និងលើកំពស់សុខភាពសំដៅកាត់បន្ថយអត្រាឈឺ និងស្លាប់។
- សំរបសំរួលនិងប្រើប្រាស់ធនធាននានាអោយសមស្របទៅតាមតំរូវការនិងអោយទទួលបានទិន្នផលល្អប្រសើរ។
- ពិនិត្យតាមដានសុវត្ថិភាពចំណីអាហារ។













