នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
នាយកដ្ឋានថវិកា និង ហិរញ្ញវត្ថុទទួលខុសត្រូវលើការចំណាយ និង ចាត់ចែងថវិកា ក្នុងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ខេត្ដ ។ តួនាទី និង ភារកិច្ចរបស់នាយកដ្ឋានមានដូចខាងក្រោម ៖
លើកគំរោងថវិកាក្រសួង និង តាមដានរំលឹកពីការប្រតិបត្ដិ ។
ប្រមូលផ្ដុំចំណូលឱ្យបានសមស្របតាមច្បាប់ហិរញ្ញវតុ ។
ប្រមូលផ្ដុំ និង សំរបសំរួលជំពូកថវិកា ។
តាមដានរំលឹកការគ្រប់គ្រងគណនីពិសេស ។
ប្រមូលផ្ដុ គ្រប់គ្រងបន្ទុកគណនី របស់ការអនុវត្ដន៏លទ្ឋកម្មសាធារណៈ។
ប្រមូលផ្ដុំតំរូវការ ធ្វើកម្មវិធីចំណាយ គ្រប់គ្រងការរៀបចំជូសជុលសំភារះ និង បរិក្ខាររបស់ក្រសួង ។
គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសំភារះ និង ធ្វើបញ្ជីសារពើភ័ណ្ឌ។
គ្រប់គ្រងយានដ្ឋាន និង យានយន្ដរបស់រដ្ឋ ដែលប្រគល់ជូនក្រសួង ព្រមទាំង ធ្វើកម្មវិធីចំណាយ និង បែងចែកប្រេង ្ឋនៈ និង គ្រឿងបន្លាស់ ។
ទទូល និង បែងចែកបរិក្ខារជូនដល់បណ្ដាអង្គភាពខេត្ដ-ក្រុងនានា ។
កាន់បញ្ជីជាប្រចាំនៅសលាកប័ត្រ និង គណនេយ្យរូបធាតុ ។
ពត៌មានវិទ្យា សកម្មភាពខាងហិរញ្ញវត្ថុ និង បន្ទុកគណនី ។
ត្រួតពិនិត្យបច្ចេកទេសនៃការប្រតិបត្ដិ លទ្ឋកម្មសាធារណៈ ។












