កិច្ចប្រជុំនិងសិក្ខាសាលា

ពិធីបិទសន្និបាតសុខាភិបាល លើកទី២៩ និងការពិនិត្យឡើងវិញ រួមគ្នាប្រចាំឆ្នាំ លើកទី៦

លើសមិទ្ធផល សុខាភិបាល

ពិធីបិទ សន្និបាតសុខាភិបាល លើកទី២៩ និង ការពិនិត្យឡើងវិញរួមគ្នា ប្រចាំឆ្នាំលើកទី៦ លើសមិទ្ធផល សុខាភិបាល ត្រូវបានប្រារឰធ្វើឡើង នៅសណ្ឋាគារ ឡឺរូយ៉ាល់ នាទីក្រុងភ្នំពេញ ក្រោមអធិបតេយ្យភាព ឯក- ឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។អង្គសន្និបាត មានរយៈពេល បីថ្ងៃនេះ បានប្រព្រឹត្ដទៅ យ៉ាងសកម្ម ក្រោមការចូលរួម ដោយ មន្ដ្រីអ្នកមុខអ្នកការ នានាសរុបមានចំនួន ប្រមាណបួនរយរូប ដែលក្នុងនោះមាន មន្ដ្រីថ្នាក់ខេត្ដ-ក្រុងមានចំនួន ២៤៤រូប ថ្នាក់ដឹក- នាំក្រសួង និង នាយកដ្ឋាន៥៨រូប អង្គភាពថ្នាក់កណ្ដាល និងមន្ទីរពេទ្យជាតិ ៥១រូប តំណាងកម្មវិធីជាតិ សមា- គមនិង សេវាឯកជន ១៦រូប តំណាងក្រសួង-ស្ថាប័ន ១៤រូប អង្គការដៃគូអភិវឌ្ឍន៏ ៤២រូប រួមនិងអ្នកសំរបសំ- រួលមួយ ចំនួន៣០រូប ត្រូវបានអព្ជើាញ អោយចូលរួម ក្នុងឱកាសនោះផងដែរ។

គួរកត់សំគាល់ផងដែរថា អង្គសន្និបាតសុខាភិបាលលើកទី២៨កន្លង មកបានប្រារឰធ្វើក្រោមអធិបតេយ្យភាពឯកឧត្ដម សុខ អាន ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគ- ណៈរដ្ឋមន្ដ្រីជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមកហើយ នៅសណ្ឋា- គារ កាំបូឌីយ៉ាណា ភ្នំពេញ។ ជាកិច្ចស្វាគមន៍ ឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបាន សំដែងនូវគារវៈកិច្ចយ៉ាងកក់ ក្ដៅ ដល់អ្នកចូលរួមទាំងអស់ ដែលមានវត្ដមានក្នុងឱកាសដ៏មានសារៈ សំខាន់នេះ ។ ជាបន្ដ ឯកឧត្ដមសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានលើកឡើងពីរបាយការ- ណ៍ សង្ខេបសមិទ្ធផល សុខាភិបាល ២០០៣-២០០៧ ដោយផ្ដោតសំខាន់លើលទ្ធផលការងារ បទពិសោធន៍ បញ្ហាជួបប្រទះ ដើម្បីដាក់ជូន អង្គសន្និបាតទាំងមូលចូលរួម រកដំណោះស្រាយ និងយុទ្ធសាស្ដ្រនានា សំរាប់ ផែនការបន្ទាប់របស់ ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាតំ- ណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានសំដែងការស្វាគមន៍ និងមានប្រសា- សន៍ថា ក្រោមការដឹកនាំ ដ៏វាងវៃ និង ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រមុខ វិស័យនានា ត្រូវបានយកចិត្ដទុកដាក់ យ៉ាងខ្លាំង ជាពិសេស វិស័យសុខាភិបាល ត្រូវបាន ចាត់ទុកថា ជាវិស័យចំបងមួយ ក្នុងចំណោម វិស័យផ្សេងៗទៀត។ ឯកឧត្ដមបានលើកឡើងពី ភាពរីកចំរើន យ៉ាងច្រើន របស់វិស័យសុខាភិបាល នៅតាមបណ្ដាខេត្ដនានា ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានស្នើរអោយ មន្ដ្រីសុខាភិបាលទាំងអស់ បង្កើនការយកចិត្ដទុកដាក់ និងពង្រីកបន្ថែមទៀត នូវសេវាសុខភាពសាធារណៈ ជូន ដល់ ប្រជាជនគ្រប់រូប ជាពិសេស នៅតាមសហគមន៍ឆ្ងាយៗ។

អំឡុងពេលបីថ្ងៃ របស់អង្គសន្និបាត បទបង្ហាញនានា ត្រូវបាន លើកឡើងរួមមានៈ ការបង្ហាញអំពីសមិទ្ធផល វិស័យសុខាភិបាល រយៈពេល៥ឆ្នាំ ២០០៣-២០០៧ កិច្ចពិភាក្សារួមលើ ផែនការយុទ្ធសាស្ដ្រ និងគន្លឹះនានា, ការលើកកំពស់គុណភាព សេវាសុខាភិបាល ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើអោយប្រសើរឡើង នូវសុខដុម នីយកម្ម ជាមួយ បណ្ដាដៃគូសុខាភិបាល និងជាចុងក្រោយ ការប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការ នូវផែនការយុទ្ធ សាស្ដ្រសុខាភិបាល ២០០៨-២០១៥។

អង្គសន្និិបាត បានធ្វើពិធីបិទ ប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការបំពាក់ជូន នូវគ្រឿងត់ស្សរិយយស ដល់មន្ដ្រីសុខាភិបាល ក្រោមអធិបតេយ្យភាព ឯកឧត្ដម សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាឱកាសនោះផងដែរ។

event1_11

event1_22

event1_33

event1_44

event1_55

event1_66

event1_77

m123 ឯកឧត្ដម នុត សុខុម អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ២០០៧

សន្និបាតបូកសរុបការងារឆ្នាំ ២០០៧ និង ទិសដៅ ឆ្នាំ២០០៨ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានប្រព្រឹត្ដទៅ នៅមន្ទីរ- សុខាភិបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម នុត សុខុម រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល។ តាម របាយការណ៍ បញ្ជាក់ ថា ការងារដែលបានពិនិត្យ ជារួមឆ្នាំ ២០០៧ កន្លងមកនេះ ទោះបីជា ជួបការលំបាក និងការខ្វះ ខាត ខ្លះៗក្ដី ក៏មន្ទីរ សុខាភិបាល រាជធានីភ្នំពេញ សំរេចបាននូវសមិទ្ធិផល មួយចំនួនធំ គួរជាទី មោទនៈ ក្នុងគោល បំណង ចូលរួមយ៉ាងសកម្ម ជាមួយក្រសួង សុ ខាភិបាល ក៏ដូចសាលាក្រុងភ្នំពេញ ក្នុងការអនុវត្ដន៍ គោលនយោបាយ ជាតិ ដើម្បីធានា ការអភិវឌ្ឍន៍ វិស័យសុខាភិបាល អោយមានសន្ទុះរីកចំរើនទាន់ពេលវេលា។

23042008_1

ឯកឧត្ដម នុត សុខុម បានកោតសរសើរ និងវាយតំលៃ ខ្ពស់ចំពោះលទ្ធផល ជាផ្លែផ្កា នៃសមិទ្ធិផលការងារ ងរយៈពេល កន្លងមក របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដែលបានអនុវត្ដន៍ ក្នុងការជួយលើក កំពស់សុខភាពប្រជាពលរដ្ឋ។ ឯកឧត្ដម នុត សុខុម បានបញ្ជាក់ថាទន្ទឹមនឹង លទ្ធផលជាផ្លែផ្កានេះ គឺនៅមានកិច្ចការងារជាច្រើនទៀត ដែលត្រូវអនុ- វត្ដន៍ ពិសេស គឺបញ្ហាក្រម សីលធម៌គ្រូពេទ្យ ជាចំនុចសំខាន់ដែលត្រូវយកចិត្ដទុក ដាក់។ ឯកឧត្ដម បានផ្ដាំផ្ញើរ ដល់ មន្ដ្រី នៃមន្ទីរសុខាភិបាល រាជធានីភ្នំ- ពេញ ត្រូវតែខិតខំយកចិត្ដទុកដាក់ពង្រឹងនូវសមត្ថភាព និងរួមគ្នាទប់ស្កាត់ អោយបាន ទាន់ពេលវេលា ក្នុងករណីដែលមានជំងឺ ឆ្លងនានា ដែលកើតឡើងចំពោះ កុមារក៏ដូចជាបងប្អូនប្រជាពល រដ្ឋ។

23042008_2
នៅថ្ងៃទី២០ ខែសីហា២០០៧ ពិធីប្រគល់ជាផ្លូវការនូវសំភារះត្រូវបាន រៀបចំឡើង ដោយអង្គការសុខភាព គ្មានព្រំ- ដែន ថិតនៅ ក្នុងស្រុក កំពង់ត្រាច ខេត្ដកំពត។ ឯកឧត្ដម សាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិ- បាល បានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីនោះ។ ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធាននា យកដ្ឋាន សហប្រតិបត្ដិការអន្ដរជាតិ និងជាប្រធានការិយាល័យ ទទួលជំនួយផ្ទាល់ ពីមូលនិធិសកល និងមន្ដ្រីមួយ ចំនួនទៀតបាន ចូលរួម ជាកិត្ដិយស ក្នុងពិធី បើកកម្មវិធីនោះផងដែរ។ event2_11

ក្នុងឱកាសនោះផងដែរ ភ្ញៀវដែលបានអញ្ជើញចូលរួម ក្នុងពិធី មានដូចជាមន្ដ្រីរបស់មន្ទីរសុខាភិបាល ខេត្ដកំពតនិងក្រុងកែប បុគ្គលិកការិយាល័យស្រុកប្រតិ- បត្ដិ និងប្រ- ជាជន រស់នៅស្រុកកំពង់ត្រាច។ គួរកត់សំគាល់ថា ម៉ូតូចំនួន១៧គ្រឿង រថយន្ដគិលានសង្គ្រោះ១គ្រឿង ត្រូវបានប្រគល់ជូនជាផ្លូវការ ដោយអង្គ- ការសុខភាពគ្មានព្រំដែន ជូនដល់មន្ទីរសុខាភិបាល ស្រុកប្រតិបត្ដិ និងមណ្ឌលសុខភាព សំរាប់ការប្រើប្រាស់ ទៅតាមតំរូវការនានា ក្នុងខេត្ដកំពត ទាំងមូល ក្នុងការដឹកជញ្ជូន អ្នកជំងឺក្រោមអធិប- តីភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសាស្ដ្រចារ្យ អេង ហួត រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្ដើម លោកស្រី ឃូ សុម៉ាធាវី នាយិកាអង្គការសុខភាពគ្មានព្រំដែនប្រចាំកម្ពុជាបាន សំដែងនូវការស្វាគមន៍ យ៉ាងជ្រាលជ្រៅ ចំពោះវត្ដមាន ដ៏ ខ្ពង់- ខ្ពស់ របស់ ឯកឧត្ដម សាស្ដ្រាចារ្យ អេង ហួត និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានចូលរួម ក្នុងពិធីនេះ ជាពិសេសអ្នកដែលកំពុងអនុវត្ដន៍គំរោង ការងារនេះ។ បន្ថែមពីលើ នោះផងដែរ លោកស្រីបានលើកឡើង អំពីប្រវត្ដិនិង សកម្មភាពការងារមួយចំនួន របស់អង្គការសុខភាពគ្មានព្រំដែន ដោយបានគូសបព្ចាក់ថាៈ អង្គការសុខភាពគ្មាន ព្រំដែនបានចាប់ផ្ដើម ដំណើរការ សកម្មភាពរបស់ខ្លួន ក្នុងខេត្ដកំពត តាំងពីឆ្នាំ១៩៨៤មកម្លេះ។ ដោយឡែកសំរាប់ស្រុកកំពង់ត្រាច អង្គការនេះ បានធ្វើការងារជាមួយ មណ្ឌលសុខភាពចំនួនបួន ហើយបានបញ្ចប់នូវ ក្នុងខែមេសាឆ្នាំ២០០៧នេះ។ ទន្ទឹមនឹងនេះ លោកស្រី បានលើកឡើង បន្ថែមថាៈ បច្ចុប្បន្ននេះ អង្គការសុខភាពគ្មានព្រំ- ដែន ជាស្ថាប័នទទួល ជំនួយបន្ដរបស់ការិយាល័យ ទទួលជំនួយផ្ទាល់ពីមូលនិធិសកល ក្រោម គំរោងជំនួយ ជុំទី២ ជុំទី៤ និងជុំទី៦ សំរាប់ការងារប្រយុទ្ធនឹងជំងឺគ្រុន- ចាញ់ របស់គំរោងជំនួយថវិកា មូលនិធិសកលផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម សាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបាន សំដែងនូវការអបអរ និងបានលើកឡើងដោយ បញ្ជាក់ថាៈ សំភា- រៈដែល បានផ្ដល់ជូនទាំងនេះពិត ជាមានសារៈប្រយោជន៍យ៉ាងសំខាន់ សំរាប់ឆ្លើយតប ទៅនឹងតំរូវការ ក្នុងការងារប្រចាំថ្ងៃ របស់អ្នកដឹកនាំ និងបុគ្គលិកសុខា- ភិបាល លើការ បង្កេ្កីន និងផ្ដល់ជូន នូវសេវាសុខភាព ដោយមន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្ដ ចំពោះអ្នកជំងឺ ដែលត្រូវការចាំបាច់ នូវមធ្យោ- បាយធ្វើដំណើរ មកទទួល ការព្យាបាល។ ម្យ៉ាងទៀត ឯកឧត្ដមសាស្ដ្រាចារ្យ បានជំរុញអោយ អ្នកចូលរួមទាំងអស់ លើកឡើង នូវគំនិតល្អៗនានា ក្នុងន័យ បង្កើន និងធានាអោយបានល្អប្រសើរ នូវសេវាសុខាភិបាល ដល់ប្រជាជន គ្រប់ស្រទាប់វណ្ណៈទាំងអស់។

Designed by Cam Info Services