ព្រឹត្ដិការណ៍

មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម ថ្មីៗនេះបានទទួលនូវបរិក្ខារវេជ្ជសាស្ដ្រចំនួន ៨៥ មុខ។ ជំនួយ សប្បុរស- ជននេះ ត្រូវបានផ្ដល់ជូនដោយការិយាល័យគ្រឹះស្ថានសិក្សាអាមេរិក និង មន្ទីរពេទ្យនានានៃ USAID ។ បរិក្ខារវេជ្ជសា- ស្ដ្រទាំងនេះរួមមាន ប្រដាប់ស្ដាប់សង្វាក់បេះដូង, C-Arm, Steam Streizlizer, Oxygen Concentrators, Suction Pipes, Bedsid Patient Monitors, ECG, Vital Sign Monitors, IV pumps, Pill Counters, Defibrillators etc.ne_1ne_2

ពិធីកាត់ខ្សែបូនេះ បានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល ។ លោកជំ- ទាវ ជារៀលCarol Rodley ឯកអគ្គរដ្ឋទូត, លោកស្រី Kate Crawford ប្រធាន ការិយាល័យនៃសុខាភិបាលសាធារណៈ និង អប់រំ (USAID) និង លោក Dan Liu នាយកប្រតិបត្ដិនៃ ការិយាល័យគ្រឹះស្ថានសិក្សាអាមេរិក ក៍មានវត្ដមានផ្ដល់ជា- កិត្ដិយសក្នុងឱកាសនោះដែរ ។ បរិក្ខារវេជ្ជសាស្ដ្រទាំងនេះ និងជួយក្នុងការពិនិត្យរោគវិនិច្ឆ័យប្រសើរឡើង និងបែបបទ រិតតែរហ័សក្នុងការជួយ សង្គ្រោះជីវិតដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ។ ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងក្នុងឋានៈជាគ្រូ- ពេទ្យ ដូចគ្នាថា បរិក្ខាវេជ្ជសាស្ដ្រជាតម្រូវការមួយចាំបាច់ក៍ពិតមែនហើយតែការទទួលរាក់ទាក់ស្វាគមន៍និង គោរព សីលធម៌វិជ្ជាជីវៈពីអ្នកផ្ដល់សេវាក៍មានសារៈសំខាន់ផងដែរ ។

ne_3ne_4

បរិក្ខាវេជ្ជសាស្ដ្រតែឯងមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើអោយប្រសើរឡើងនោះទេ ។ ការផ្ដល់ប្រឹក្សា និង សាកសួរនាំអ្នក ជំងឺជាកត្ដាអាចនាំអោយអ្នកជំងឺឆាប់ជាសះស្បើយដែរ ។ នៅក្នុងឱកាសនេះ ឯកឧត្ដម ម៉ម ប៊ុនហេង ក៍បានផ្ដល់អនុ- សាសន៍សំខាន់ៗមួយចំនួនទៅដល់មន្ដ្រីសុខាភិបាល អោយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ សមស្របទៅតាម- គោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីលើកស្ទួយ គុណភាពសេវាសុខាភិបាលប្រកបទៅដោយប្រសិទ្ធ- ភាព ។ ឯកឧត្ដមរដ្ឋមន្ដ្រី ក៍បានយកឱកាសនេះថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Office of American School and Hospital abroad of USAID និងប្រជាជនអាមេរិក ដែលបានចូលរួមនូវវិភាគទានដ៍មានតម្លៃចំពោះវិស័យ សុខាភិបាលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ និងការតំឡើងបរិក្ខារពេទ្យនៅ មន្ទីរពេទ្យបង្អែក ក្រចេះ (១១ មិថុនា ២០០៩)

ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ បំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ដ្រថ្មីបានប្រព្រឹត្ដទៅនាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០០៩ នៅខេត្ដក្រចេះ (ចម្ងាយ ៣៤០ គម តាមផ្លូវស្នួល) ។ ពិធីនេះបានប្រព្រឹត្ដទៅក្រោម អធិបតីភាព ឯកឧត្ដម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដោយមានវត្ដមាន លោក Mitsukuri Sathosi លេខាទីមួយស្ថាន ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ធុន គ្រី អភិបាលរងខេត្ដក្រចេះ និងមន្ដ្រីរាជការសុខាភិបាលគ្រប់ជាន់ ថ្នាក់ ។

អគារសង្គ្រោះបន្ទាន់ និង ឧបករណ៍វេជ្ជសាស្ដ្របំពាក់ថ្មីនេះជាជំនួយតសំណងដែលផ្ដល់ថវិកាដោយ KUSANONE ជប៉ុន ក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៍បានចុះពិនិត្យមើល អគារសំរាប់កុមារផ្ទុកមេរោគអេដស៍ និងអគារមន្ទីរពិសោធន៍បង្អែកខេត្ដដែលបាន សាងសង់ហើយកាល ពីខែ កក្កដា ២០០៨ ។ អគារទាំងពីរនេះជាអគារ បំពេញអោយគ្នាទៅវិញទៅមក នៃសេវាប្រសើរឡើង ដែលបច្ចុប្បន្នមានបំរើគ្រប់សេចក្ដីត្រូវការ បន្ទាប់ពីមានអគារ និងឧបករណ៍សំរាប់ សេវាបន្ទាន់នៅមន្ទីរ ពេទ្យបង្អែកនេះមក ។ ក្នុងសន្ទរកថាថ្លែងក្នុងពិធីនេះ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់មកប្រើប្រាស់សេវាបំរើសុខភាព នេះ ។

ne_5ne_6

ឯកឧត្ដមក៍បានធ្វើការអំពាវនាវដល់គ្រូពេទ្យផ្ដល់សេវាគ្រប់ជាន់ថ្នាក់ យកចិត្ដទុកដាក់ថែទាំអ្នកជំងឺទៅ តាមក្រមសីល- ធម៌ វិជ្ជាជីវៈ ទន្ទឹមនិងនេះឯកឧត្ដមបានផ្ដាំផ្ញើអោយបុគ្គលិកសុខាភិបាលណាដែលមាន ចំណេះដឹង និងបទពិសោធន៍ ច្រើនជាពិសេសឆ្មបចាស់ៗជួយបង្ហាត់បង្ហាញនិងផ្ទេរចំណេះដឹង ចំណេះធ្វើ ដល់ឆ្មបក្មេងៗជំនាន់ក្រោយ ដែលធ្វើ យ៉ាងនេះអោយសមត្ថភាពថែទាំព្យាបាលជំងឺបានស្ថិតស្ថេរជាប់លាប់ យូអង្វែង ដែលធ្វើប្រជាជនរឹតតែមានទំនុកចិត្ដ មកលើ ។ អគារសង្គ្រោះបន្ទាន់ដែលទើបសង់រួចនេះ គួបផ្សំនិងការបំពាក់ឧបករណ៍ថ្មីៗនិងរំពឹងថាអាចចូលរួមអាច ចូលរួមចំណែកក្នុងការ ធ្វើអោយប្រសើរ ឡើងនូវសេវាវេជ្ជសាស្ដ្រ មិនត្រឹមតែក្នុងខេត្ដក្រចេះប៉ុណ្ណោះទេ តែវាអាច ពង្រីកទៅដល់ភូមិភាគសាន ទាំងមូលផងដែរ (ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី) យើងសង្ឃឹមថា សេវាសង្គ្រោះបន្ទាន់ និងចូលរួម ក្នុងការកាត់បន្ថយអត្រាស្លាប់ ហើយការផ្ដល់សេវាសុខភាពដល់ប្រជាជនក្នុងភូមិភាគច្បាស់ជាមាន គុណ- ភាពនិងបានទាន់ពេលវេលាមិនខាន។

ne_12ne_7

ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៍បានសំដែងនូវអំណរគុណដល់រដ្ឋាភិ-បាល ជប៉ុន និង UNICEF ផងដែរ ចំពោះការជួយគាំទ្រកន្លងមក ។

រូបភាពផ្សេងៗទៀតៈ

ne_9ne_10ne_11

8ne_8ne_13

លើកស្ទួយសុខភាពមាតា និង ទារក គឺជាកាតព្វកិច្ចយើងទំាងអស់គ្នា

កិច្ចការចំបងជាអទិភាពចំពោះមុខលើវិស័យសុខាភិបាល នៅក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល (ជំហាន- ទី ២) គឺការកាត់បន្ថយអត្រាស្លាប់ម្ដាយ និង កុមារឱ្យចុះមកនៅទាបជាអប្បបរិមា ដែលបុគ្គ្គលិក មន្ដ្រីរាជការគ្រប់ជាន់ ថ្នាក់ត្រូវរួមកម្លំាងគ្នា និង សហការជាមួយដៃគូអភិវឌ្ឍន៏សុខាភិបាលនានា ពុះពារយ៉ាង ណាធ្វើឱ្យបានជោគជ័យ ។

មានប្រសាសន៏សំណេះសំណាលជាមួយមន្ដ្រីរាជការសុខាភិបាលថ្ងៃ ៣ កុម្ភៈ ២០០៩ នៅមជ្ឍមណ្ឌលជាតិ គំាពារ មាតា និង ទារក ភ្នំពេញ ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានអំពាវនាវដល់ក្រុមគ្រូពេទ្យពិនិត្យ ព្យាបាលទំាងអស់ ឱ្យ គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឍមណ្ឌល បំពេញកិច្ចការមធ្យ័ត កាយវិការសមរម្យ ស័ក្ដសមជាអ្នកផ្ដល់សេវា ប្រកបដោយគុណធម៏ ជាស្ថាប័នជាតិគំរូ ផ្ដល់ទំនុកចិត្ដនិងកក់ក្ដៅដល់ស្ដ្រីៗ អ្នក មកទទួលសេវារួមទំាងអ្នកកំដរផង ។

ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានរំលឹកឡើងពីអាទិភាពចំពោះមុខរបស់ក្រសួងសុខាភិបាល គឺការ កាត់បន្ថយអត្រា ស្លាប់ម្ដាយឱ្យចុះមកនៅទាប ក្នុងនោះមានការកសាងសមត្ថភាពបុគ្គលិក ការបណ្ដុះបណ្ដាល មន្ដ្រីមជ្ឍមណ្ឌល ការពិ- និត្យព្យាបាលជំងឺប្រកបដោយគុណភាព និងការដាក់ពង្រាយឆ្មបប្រចំាតាមមណ្ឌល សុខភាពនានាក្នុងប្រទេស ។

លោកសាស្ដ្រាចារ្យ គុំ កាណាល់ ប្រធានមជ្ឍមណ្ឌលជាតិគំាពារមាតា និង ទារក បានជំរាបជូនពីស្ថានភាព បច្ចុប្បន្ន នៅក្នុងមជ្ឍមណ្ឌលជាតិ ដែលនៅក្នុងខែមករាកន្លងទៅនេះមានស្ដ្រីចូលមកសំរាលសារុបចំនួន ៧០៨ នាក់ គិតជាអត្រាប្រើប្រាស់គ្រែមាន ៨៩.៩២% ធៀបចំនួនគ្រែសារុប ១៥៤ គ្រែ និងមានចំនួនថ្ងៃ សំរាកព្យាបាលមធ្យម ៤.១៧ ថ្ងៃ ។

លោកប្រធានមជ្ឍមណ្ឌលជាតិ ក៏បានជំរាបជូនដល់ឯកឧត្ដមរដ្ឋមន្ដ្រីពីលទ្ធផលដែលមជ្ឍមណ្ឌលសំរេចបាន នៅឆ្នំា ២០០៨ កន្លងមកដែលមានតួលេខស្ដ្រីសំរាលចំនួន ៧្ប៦៦១ នាក់ ក្នុងនោះមានស្ដ្រីសំរាលក្នុង ស្ថានភាពលំបាក ១.២៤២ នាក់ ។

បន្ថែមលើអនុសាសន៏ខាងលើ ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកឡើងពីសារៈសំខាន់នៃការថែទំា ទារក ការថែទំាស្ដ្រីពេលសំរាល និង ក្រោយសំរាល និង ទប់ស្កាត់ជំងឺឆ្លងមកលើមាតា និងទារក ដូចជាជំងឺ HIV/AIDS ។

ប្រពន្ធ័តាមដានរហ័ស (Fast track Initiative) បានបង្កើតឡើងជាយុទ្ធសាស្ដ្រមួយផ្ដល់ឱកាសផ្ដល់ប្រឹក្សា ដល់ម្ដាយ និង ចាត់វិធានការណាមួយបន្ទាន់ពីដំបូងដៃ ។

ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ដឱ្យមានវិធានការបង្ការជំងឺ តាមរយៈការផ្ដល់ជីវជាតិដល់ម្ដាយ ៗ ដូចជា ជាតិ ដែក វីតាមីន អា ចាក់ថ្នំាបង្ការតេតាណូសជាដើម ដែលជាកត្ដាមួយសំខាន់ឆ្ពោះទៅដល់ការកាត់បន្ថយ អត្រាជំងឺ និងស្លាប់មាតា ។

ការចុះពិនិត្យដល់អាគារសុខភាពជាតិលើកនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្ដទុកដាក់របស់ថ្នាក់ ដឹកនំាសុ- ខាភិបាលទៅលើសុខភាពម្ដាយនិងទារក ហើយផ្ដើមចេញពីមជ្ឍមណ្ឌលជាតិនេះនិងឈានទៅពង្រឹង ជាប្រពន្ធ័ទៅ តាមរចនាសម្ព័ន្ធថ្នាក់ខេត្ដនិងស្រុក និង សហគមន៏ឱ្យរឹតតែខ្លំាងក្លាថែមទៀតក្នុងការសំរេចទិស ដៅជាអាទិភាពនេះ ។

រូបភាពផ្សេងៗទៀតៈ

ne_14ne_22ne_16ne_17 ne_18ne_19ne_20ne_21

ពិធីសម្ពោធដាក់អោយប្រើប្រាស់អគារមិត្ដភាព កម្ពុជា-កូរ៉េ នាមន្ទីរពេទ្យបង្អែកខេត្ដ កំពង់ឆ្នាំង

កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៩ ឯកឧត្ដមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បាន អញ្ជើញចូលរួមជា អធិបតីនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសុខាភិបាលចំនួនពីរ ដែលស្ថិត នៅក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្ដកំពង់ឆ្នាំង ។ អគារសុខាភិបាលទាំងពីរនេះ ត្រូវបានសាងសង់ឡើង សំរាប់បំរើសេវាសង្គ្រោះបន្ទាន់ និង ថែទាំអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ ដែលជាជំនួយឧបត្ថម្ភរបស់ ទីភា្នក់ងារសហប្រតិបត្ដិការអន្ដរជាតិរបស់ប្រទេស កូរ៉េ (KOICA) ។

អញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធនេះរួមមាន ឯកឧត្ដម Shin Hyin Suk ឯកអគ្គរដ្ឋទូតនៃ សារណរដ្ឋប្រជាមានិ- តកូរ៉េប្រចាំនៅប្រទេសកម្ពុជា ឯកឧត្ដម ទូច ម៉ារីម អភិបាលខេត្ដកំពង់ឆ្នាំង វេជ្ជ. Chang Hyun Sik អនុប្រធានទីភា្នក់ ងារសហប្រតិបត្ដិការអន្ដរជាតិរបស់ប្រទេសកូរ៉េ ថ្នាក់ដឹកនាំជាន់ ខ្ពស់សុខាភិបាល និងមន្ដ្រីសុខាភិបាល ព្រមទាំងប្រ ជាជននៅតាមមូលដ្ឋានយ៉ាងច្រើនកុះករ ។

ne_23ne_24

តាមរយៈអគារសុខាភិបាលដែលទើបតែសាងសង់រួច និងដាក់សម្ពោធអោយប្រើប្រាស់នេះ និងអាចជួយលើក កំពស់ គុណភាពនៃការសំរាលទារក និងកាត់បន្ថាយនូវអត្រាមរណៈរបស់កុមារ (ទារក) លើកកំពស់សុខភាព មាតា កាត់ប- ន្ថយការរីករាលដាលនៃជំងឺអេដស៍ គ្រុនចាញ់ និងជំងឺផ្សេងៗទៀត ហើយក៍ានជួយជំរុញអោយ សំរេចបាននូវគោល ដៅអភិវឌ្ឍន៍សហសវត្សផងដែរ ។

ឯកឧត្ដមវេជ្ជ. ម៉ម ប៊ុនហេង ក៍បានធ្វើការអំពាវនាវយ៉ាងទទូចទៅដល់មន្ដ្រីសុខាភិាលអោយគោរព អោយបានម៉ឺងម៉ាត់ នូវក្រមសីលធ៌វិជ្ជាជីវៈ បទបញ្ជា និង គោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បី ផ្ដល់នូវសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនដល់ប្រជាជន ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រីក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃ សាធារណរដ្ឋ ប្រជាមានិតកូរ៉េ ក៍ដូចជាប្រជាជនកូរ៉េដែលបានផ្ដល់ការគាំទ្រយ៉ាងមានតំលៃដល់វិស័យ សុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា ។

ខេត្ដកំពង់ឆ្នាំង ស្ថិតនៅចំងាយ ៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែកចំនួនពីរ គឺមន្ទីរ ពេទ្យបង្អែកកំពង់ ឆ្នាំង និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ដែលមានមណ្ឌលសុខភាពចំនួន ៣៤ និង ប៉ុស្ដិ៍ សុខភាពចំនួន ០៣ ដែលទើប តែសាងសង់ឡើង ។

ne_25ne_26

តាមរយៈការផ្ដល់ជូននូវអគារសុខាភិបាល ដែលបំពាក់ដោយបរិក្ខារពេទ្យទំនើបៗនេះ សង្ឃឹមថានឹងបាន ទទួលនូវការ គាំទ្រយ៉ាងពេញទំហឹង ដែលនេះជាការចូលរួមវិភាគទានយ៉ាងមានតំលៃសំរាប់សេវាសុខាភិបាល ដើម្បីឈានឆ្ពោះ- ទៅរកការថែទាំសុខភាពដ៏ប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា ។

រូបភាពផ្សេងៗទៀតៈ

ne_27ne_28ne_29ne_30 ne_31

ពីធីសម្ពោធមណ្ឌលសុខភាព អូរអាម

កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៨ មណ្ឌលសុខភាព អូរអាម ត្រូវបានប្រារឰពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ព្រមទាំងមន្ដ្រីថ្នាក់ដឹកនាំ ក្រសួង ដៃគូអភិវឌ្ឍន៍សុខាភិបាល អង្គការក្រៅរដ្ឋាភិបាល

ne_32

និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះកុរ ។ តាម រយៈការប្រារឰពិធីនេះ បានធ្វើអោយចំនួន មណ្ឌលសុខភាពនៅក្នុងខេត្ដមណ្ឌលគីរីបានកើនឡើងដល់ចំនួន ០៧ និងប៉ុស្ថិ៍សុខភាព ចំនួន ១៧ ។

នៅក្នុងសន្ទរកថារបស់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខា- ភិបាល បានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអន្ដរជាតិ សន្ដិភាពភូមិ (Village Peace International) ដែលគេស្គាល់ថា ធរិដេនេសដៀរថ ីនតរេនាតិៀនាល របស់ប្រទេសអាឡឺម៉ង់ នឹងបានដឹកនាំ ដោយលោក ចូ គឹមហេង បានបរិច្ចាគថវិកាសំរាប់សាងសង់មណ្ឌលសុខ- ភាពនេះឡើង ។

ne_33

រូបភាពទី០១: ប៉ុស្ដិ៍សុខភាព អូរអាម មុនពេលដែលត្រូវរុះរើ (រូបភាពថតនៅក្នុងខែកុម្ភៈឆ្នាំ ២០០៥)

ប៉ុស្ដិ៍សុខភាព អូរអាម (រូបថតខាងឆ្វេង) ធ្លាប់បានផ្ដល់សេវាកម្ម (មានកំរិត)មួយចំនួន ដោយមន្ដ្រីឆ្មបចំនួន ០២ នាក់ ដូចជា ផ្ដល់ថ្នាំ បង្ការ ការពន្យារកំណើត ពិនិត្យផ្ទៃពោះមុន ពេលសំរាល និង ផ្ដល់ សេវាអប់រំសុខភាព ។ ជាមួយនិងមណ្ឌលសុខភាពដែលមានបន្ទប់ ចំនួន ០៦ (រូបភាពខាងលើ) បានផ្ដល់សេវាកម្មយ៉ាងពេញលេញជូនចំពោះ ប្រជាជនមានដូចជា ការផ្ដល់កំណើត និងការសង្គ្រោះបន្ទាន់ជាដើម ។

ឯកឧត្ដមរដ្ឋមន្ដ្រីក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដៃគូ អភិវឌ្ឍន៍សុខាភិបាល និង ប្រជាជន អាល្លឺម៉ង់ ដែលបានបរិច្ចាគនូវធនធានហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសតាមរយៈអង្គការ Peace Village International ដើម្បីសាងសង់មណ្ឌលសុខភាពនេះឡើង ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមក៍បានធ្វើការអំពាវនាវជូនចំពោះ មន្ដ្រីសុខាភិបាល និង អាជ្ញាធរមូលដ្ឋានឱ្យជួយថែ- រក្សាមណ្ឌលសុខភាព នេះ (ដូចជា របង បង្គន់ អាងស្ដុកទឹក ស្លាកសញ្ញាមណ្ឌលសុខភាព) អោយបានល្អដើម្បីផ្ដល់ សេវាសុខាភិបាលជូនចំពោះប្រជាជន ។ នៅក្នុង កំឡុងពេលប្រារឰពិធីនេះ ឯកឧត្ដមរដ្ឋមន្ដ្រីក៍បានសំណូមពរទៅកាន់ អាជ្ញាធរមូលដ្ឋានដើម្បីប្រើប្រាស់មណ្ឌលសុខភាពនេះពេញ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ហើយចាត់ទុកមណ្ឌលសុខ- ភាពនេះជាទ្រព្យសម្បត្ដិរួមដ៍ មានតំលៃសំរាប់ប្រទេសជាតិក៍ដូចជាប្រជាជនផងដែរ ។

ne_34

រូបភាពទី ០២:

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល

អញ្ជើញជាអធិបតីភាពនៅក្នុង ពីធីបញ្ចុះខ័ណ្ឌសីម៉ាដល់ មណ្ឌលសុខភាព អូរអាម ។

មុខមាត់ថ្មីរបស់ស្រុកកែវសីម៉ា ត្រូវបានមហាជនទូទៅស្គាល់កាន់តែច្បាស់តាមរយៈ ពិធីបញ្ចុះខ័ណ្ឌសីម៉ា ដែលបានចូលរួមជាអធិបតីភាពរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសសាងសង់មណ្ឌល សុខភាពថ្មី ដែលស្ថិតនៅជិតអាគារប៉ុស្ដិ៍សុខភាពចាស់តាមរយៈថវិកាដែលបានបរិច្ចាគ ដោយអង្គការ Peace Village International។ ក្រោយបញ្ចប់ការសាងសង់អាគារមណ្ឌលសុខភាពនេះ បុស្ដិ៍សុខភាព ចាស់ នឹងត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់បុគ្គលិកសុខាភិបាល ។ ក្រសួងសុខាភិបាលនឹងខិត ខំប្រឹងប្រែង ជ្រើសរើសបុគ្គលិកឆ្មបដើម្បីបំរើការងារនៅក្នុងមណ្ឌលសុខភាព ដែលស្ថិតនៅតំបន់ដាច់ស្រយាលនេះ ដើម្បីកាត់ បន្ថយអត្រាមរណៈរបស់មាតា ដូចដែលបានបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ដ្រសុខាភិបាលថ្នាក់ ជាតិ ។ ឱសថបរិក្ខារពេទ្យ គ្រឿងសង្ហារឹម និងការផ្គត់ផ្គង់ឱសថនឹងត្រូវបានផ្ដល់ជាប្រចាំតាមរយៈប្រព័ន្ធ ដែលមានស្រាប់ ដើម្បីបំពេញតាមតំរូវការលើទស្សនៈកញ្ចប់សកម្មភាពអប្បបរិមា នឹងឱ្យសមស្របទៅ នឹងអត្រាកើនឡើងរបស់ប្រជា- ជន ។

ជាមួយនឹងមណ្ឌលសុខភាពចំនួន ០៦ ផ្សេងទៀត និងប៉ុស្ដិ៍សុខភាព ចំនួន ១៧ ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល បានធ្វើអោយមាន ការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរជាពិសេសនៅរដូវវស្សា ។ ជំងឺគ្រុនចាញ់ របេង និង ជំងឺឆ្លង ដទៃទៀតនៅតែជាគ្រោះគំរាម កំហែងយ៉ាង ធ្ងន់ធ្ងរនៅក្នុងតំបន់ដាច់ស្រយាលមួយនេះ ។

ne_35

រូបភាពទី ០៣:គំរូអគារប៉ុស្ដិ៍សុខភាព ដែលមានបីបន្ទប់

បច្ចុប្បន្ននេះក្រសួងសុខាភិបាលមានកម្មវិធីពង្រីកវិសាលភាពគ្រប់តណ្ដប់ទៅលើខេត្ដ ដែលសំបូរទៅដោយ ជនជាតិ ភាគតិចរស់នៅដូចជា ខេត្ដរតនគីរី និង ខេត្ដមណ្ឌលគីរី។ តាមរយៈការពង្រីកបណ្ដាញសុខាភិបាល កម្មវិធីសុខាភិ- បាលគ្រោងនឹងបង្កើតអោយមានផលវិជ្ជមានទៅលើក្រមសីលធម៍សុខាភិបាលសំរាប់ប្រជាជន ដែលរស់នៅតំបន់ ដាច់ស្រយាល និងមានលទ្ធភាពតិចតួចដើម្បីទទួលបានសេវាសុខាភិបាល ។ ការឆ្ពោះទៅ មុខក្នុងការពង្រឹងការ- ការពារស្ដ្រី កុមារ និងប្រជាជនក្រីក្រ ដែលងាយទទួលការរងគ្រោះនៅក្នុងតំបន់ដាច់ ស្រយាល គឺជាកាតព្វកិច្ចរបស់ ក្រសួងសុខាភិបាលនៅក្នុងអាណត្ដិនេះ។

រូបភាពផ្សេងៗទៀតៈ

oamhc5oamhc6oamhc7oamhc8 oamhc9oamhc10oamhc11oamhc12