ប្រកាសក្រសួង

ក្រសួងសុខាភិបាលត្រូវបានតែងតាំងដោយព្រះរាជក្រម នស/រភម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៩៦ និង អនុក្រឹត្យ លេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ជាក្រសួងរបស់រដ្ឋាភិបាល។

១. ខុទ្ទកាល័យក្រសួង

យោងតាមអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ខុទ្ទកាល័យក្រសួង ទទួលខុសត្រូវ សកម្ម-

ភាពនានា ដូចដែលបាន ចែងក្នុងអនុក្រឹត្យ។

២. អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល

នាយកដ្ឋានបច្ចេកទេសសុខាភិបាលគ្រប់គ្រងនាយកដ្ឋានចំនួន ៨ តាមតួនាទីនិង ភារកិច្ចផ្សេងៗ ៖ នាយកដ្ឋាន ផែនការ និង ពត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានអភិរវឌ្ឍន៍ ធនធានមនុស្ស នាយកដ្ឋានឱសថនិងចំណីអាហារ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានសហប្រតិបត្ដិការ អន្ដរជាតិ និង នាយក-

ដ្ឋានសវនកម្មផ្ទៃក្នុង ។ ក្រោមការគ្រប់គ្រងពីប្រធានអគ្គនាយកដ្ឋានមួយរូប និង អនុប្រធានអគ្គនាយកដ្ឋានមួយរូប ឬ ច្រើនរូប អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល មានតួនាទីនិង ភារកិច្ច ដូចខាងក្រោម ៖

* រៀបចំ និង ដាក់អោយអនុវត្ដនូវនយោបាយ និង យុទ្ធសាស្ដ្រសុខាភិបាលសំដៅជួយអង្គភាពនានាឱ្យមាន គុណភាព ទាំងផ្នែកការពារ និង ទាំងផ្នែកព្យាបាលជំងឺ ដើម្បីលើកកំពស់សុខភាពប្រជាពលរដ្ឋជាទូទៅ។

* សំរបសំរួលអង្គភាពសុខាភិបាលនានា មានសាធារណៈ និង ឯកជន ។

* គ្រប់គ្រងបណ្ដាកម្មវិធីសុខាភិបាលរបស់ជាតិ។

* ដឹកនាំ និង គ្រប់គ្រងបណ្ដាអង្គភាពសុខាភិបាលសាធារណៈ ។

* រៀបចំផែនការអភិវឌ្ឍន៍តាមឯកទេស និង តាមបច្ចេកទេសសុខាភិបាល ។

* ធ្វើទំនាក់ទំនង និង សំរបសំរួលជំនួយអន្ដរជាតិ សំដៅធ្វើឱ្យរីកចំរើនវិស័យសុខាភិបាល ។

* គ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។

អគ្គនាយកដ្ឋានសុខាភិបាល មានការិយាល័យទំនាក់ទំនងអន្ដរជាតិមួយ ជួយធ្វើការដែលមាន មុខការធ្វើកម្មវិធី និង រៀប

ចំជំនួយបច្ចេកទេស ដូចជា ៖

* ស្រាវជ្រាវរកហិរញ្ញប្បទាន ។

* សំរបសំរួលសកម្មភាពជំនួយទ្វេភាគី ពហុភាគី និង អន្ដរជាតិ ។

* ពិនិត្យមើលពីលើបេសកកម្មរបស់់ជំនាញការ ទីប្រឹក្សា ។

* ធ្វើទំនាក់ទំនងជាមួយបណ្ដាអង្គការតាមភូមិភាគ និង អន្ដរជាតិ ។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុមាននាយកដ្ឋានចំនួនបី ៖ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានបុគ្គលិក និង នាយក-

ដ្ឋានថវិកានិងហិរញ្ញវត្ថុ។ ក្រោមការគ្រប់គ្រងពីអគ្គនាយកមួយរូប និង អគ្គនាយកមួយរូប ឬ ច្រើន អគ្គនាយកដ្ឋានរដ្ឋ

បាលនិង ហិរញ្ញវត្ថុមានតួនាទី និង ភារកិច្ចដូចខាងក្រោម ៖

* គ្រប់គ្រងនិងដឹកនាំនាយកដ្ឋានចំណុះនានា ។

* សំរបសំរួលបណ្ដាសកម្មភាពជំនាញរបស់អង្គភាព ចំណុះក្រសួង ជាមួយ នឹង អង្គភាព ដ៏ទៃទៀត ដែល ពាក់ព័ន្វ និង ថវិកា ហិរញ្ញវត្ថុ គណនេយ្យ រដ្ឋបាល និង បុគ្គលិក ។

* សិក្សាវាយតំលៃ ជួយសំរួល តម្លើងឋានៈ ឬ លើកទឹកចិត្ដ ដល់ អង្គភាព ឬ បុគ្គលិក ដែល នៅក្រោមអាណាព្យាបាល

ក្រសួង។

៤. អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប អមដោយអគ្គាធិការរងមួយ ឬ ច្រើនរូបជួយធ្វើការ ទៅតាមការចាំបាច់ ។ អគ្គាធិការដ្ឋានរបស់ក្រសួងសុខាភិបាលទទួលបន្ទុក ៖

* ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាព ក្រោមឱវាទ ក្រសួងសុខាភិបាល។

* ធ្វើរបាយការណ៏ជូនរដ្ឋមន្ដ្រីពីការ ប្រព្រឹត្ដទៅ របស់អង្គភាព ដែលបានធ្វើ អធិការកិច្ច ហើយនោះ និង ពីមធ្យោបាយ កែ

លំអការប្រព្រឹត្ដ ទៅរបស់ អង្គភាព ទាំងនោះ ។

* ប្រតិបត្ដិភារកិច្ច តាមកាល ដែលរដ្ឋមន្ដ្រី បានប្រគល់ទុកចិត្ដ។

Designed by Cam Info Services