តួនាទីនិងការទទួលខុសត្រូវ

ក្រសួងសុខាភិបាលត្រូវបានបង្កើតដោយព្រះរាជក្រម នស/រភម/ ០១៩៦/០៦ ចុះថ្ងៃទី ២៤ មេសា ១៩៩៦។ ដោយ
ឃើញសេចក្ដីប្រកាសក្នុងព្រះរាជក្រមនិងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ក្រោមការគ្រប់គ្រងនៃក្រសួង សុខាភិបាល
បានកំពុងអនុវត្ដតួនាទី និង កត្ដព្វកិច្ចទាំងឡាយត្រូវបានរាយនាមដូចខាងក្រោម ៖

*កំណត់នយោបាយសុខាភិបាលដោយផ្អែកលើមូលដ្ឋានកម្មវិធីរបស់រាជរដ្ឋាភិបាលសំដៅទៅលើក កំពស់សុខភាព  និង សុខមាលភាពរបស់ប្រជារាស្ដ្រ។

* ធ្វើផែនការ និង រៀបចំយុទ្ធសាស្ដ្រសំរាប់វិស័យសុខាភិបាល។

* រៀបចំលិខិតបទដ្ឋានសំដៅធានាជាអតិបរមាគុណភាពសុខាភិបាលសាធារណៈ និង ឯកជន។

* តាមដានរំលឹកត្រួតពិនិត្យ និង វាយតំលៃការងាររដ្ឋាបាល និង បច្ចេកទេសនៃអង្គភាពសុខាភិបាល ស្របតាមច្បាប់ និង លិខិតបទដ្ឋានដែលបានដាក់ចេញអោយអនុវត្ដជាផ្លូវការ។

* សិក្សារកមធ្យោបាយនានាសំរាប់អភិវឌ្ឍន៍ផ្នែកសុខាភិបាល និង គ្រប់គ្រងបណ្ដាធនធានមនុស្ស សំភារៈ ហិរញ្ញវត្ថុ និង ពត៌មាន អោយសមស្រមទៅនឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅថ្នាក់ កណ្ដាល ខេត្ដ-ក្រុង  រាជធានី ស្រុក  ខ័ណ្ឌ  ឃុំ សង្កាត់ ។

* រៀបចំកម្មវិធីបង្ការ និង ថែទាំវេជ្ជសាស្ដ្រសំដៅបំបាត់ ឬ កាត់បន្ថយស្ថានិករោគដែលមាននៅក្នុង ប្រទេស។

* សំរបសំរួលធនធាននានាអោយស្របទៅតាមតំរូវការ និង អោយទទួលបានទិន្នផលល្អប្រសើរ ។

* គ្រប់គ្រងប្រពន្ធផលិតកម្ម អាជីវកម្ម និង បែងចែកឱសថ បរិក្ខាអមវេជសាស្ដ្រ និង សំភារៈវេជ្ជ សាស្ដ្រជូនគ្រប់អង្គភាព
សាធារណៈ និង ឯកជន។

* ពិនិត្យតាមដានសុវត្ថិភាពចំណីអាហារ។

Designed by Cam Info Services