ថ្នាក់ដឹកនាំក្រសួង
ខាងក្រោមនេះជាបញ្ជីរាយនាមថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ៖
១- ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី
២- ឯកឧត្ដម ហេង តៃគ្រី រដ្ឋលេខាធិការ
៣- ឯកឧត្ដម អ៊ឹង ភីរុន រដ្ឋលេខាធិការ
៤- ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការ
៥- ឯកឧត្ដម សុខ ផេង រដ្ឋលេខាធិការ
៦- លោកជំទាវ អ៊ុក ម៉ុណ្ណា រដ្ឋលេខាធិការ
៧- ឯកឧត្ដម តែ គុយស៊ាង រដ្ឋលេខាធិការ
៨- ឯកឧត្ដម ជូ យិនស៊ីម រដ្ឋលេខាធិការ
៩- ឯកឧត្ដម ធា គ្រុយ អនុរដ្ឋលេខាធិការ
១០- លោកជំទាវ តាន់ វួចឆេង អនុរដ្ឋលេខាធិការ
១១- ឯកឧត្ដម ស៊ា ហួង អនុរដ្ឋលេខាធិការ
១២- ឯកឧត្ដម ហែម ឈិន អនុរដ្ឋលេខាធិការ
១៣- លោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ
១៤- ឯកឧត្ដម លី ឈួង អនុរដ្ឋលេខាធិការ
១៥- លោកជំទាវ ប៉ែន រិចស៊ី អនុរដ្ឋលេខាធិការ
១៦- ឯកឧត្ដម យឹម យ៉ាន អនុរដ្ឋលេខាធិការ
ឯកឧត្ដម ម៉ម ប៊ុនហេង ៖ រដ្ឋមន្ដ្រី ទទួលបន្ទុកដឹកនាំរួម និងទទួលផ្ទាល់ លើការងារៈ
* គោលនយោបាយ ផែនការ ចាត់តាំង
* ឆ្លើយតបគ្រោះមហន្ដរាយ
* ប្រយុទ្ធជំងឺអេដស៍ គ្រុនចាញ់ របេង
* សហប្រតិបត្ដិការអន្ដរជាតិ-អន្ដរជាតិ និងចុះកិច្ចព្រមព្រៀង
ចំពោះរដ្ឋលេខាធិការ ៖
* ឯកឧត្ដម ហេង តៃគ្រី ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o សេវាមន្ទីរពេទ្យរដ្ឋ
o សេវាព្យាបាលឯកជន
o សង្គ្រោះបន្ទាន់
o ជំងឺមិនឆ្លង
* ឯកឧត្ដម អ៊ឹង ភីរុន ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o សុខភាពបរិស្ថាន
o លើកកម្ពស់សុខភាព
o សុខភាពមាត់-ធ្មេញ
o រៀបចំសេចក្ដីព្រាងច្បាប់
* ឯកឧត្ដម អេង ហួត ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o ដឹកនាំគម្រោងទ្រទ្រង់វិស័យសុខាភិបាល (HSSP) - ប្រាក់លាភការផ្អែកលើលទ្ធផល ការងារ (MBPI) និងភ្នាក់ងារប្រតិបត្ដិការពិសេស (SOA)
o ត្រួតពិនិត្យជំងឺឆ្លង-ចត្ដាឡីស័ក
o សុខភាពមាតានិងទារក (RMNCH)
o សុខភាពផ្លូវចិត្ដ
o បណ្ដុះបណ្ដាលបន្ដ
* ឯកឧត្ដម សុខ ផេងៈ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o មន្ទីរពិសោធនត្រួតពិនិត្យគុណភាពឱសថ
o មូលនិធិសមធម៌ និងធានារ៉ាប់រងសុខភាពសហគមន៍
o មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រឯកជន
* លោកជំទាវ អ៊ុក ម៉ុណ្ណា ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o សុវត្ថិភាពឈាម
o ឱសថបូរាណ
o យេនឌ័រ
* ឯកឧត្ដម តែ គុយស៊ាង ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o គ្រប់គ្រងគ្រោះមហន្ដរាយ
o អាស៊ាន
o អធិការកិច្ច
o បណ្ដុះបណ្ដាលមូលដ្ឋាន
o ការងាររដ្ឋបាល និង គ្រប់គ្រងបុគ្គលិក
* ឯកឧត្ដម ជូ យិនស៊ីម ៖ ជួយឯកឧត្ដមរដ្ឋមន្ដ្រី លើការងារ ៖
o ឱសថ សម្ភារៈ បរិក្ខារពេទ្យ គ្រឿងសំអាង និងចំណីអាហារ
o សម្របសម្រួលជាមួយសមាគមឱសថការី-គណៈឱសថការី
ចំពោះអនុរដ្ឋលេខាធិការ ៖
* ឯកឧត្ដម ធា គ្រុយ ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o លើកកម្ពស់គុណភាព
o សុខភាពកុមារ
o ជួយប្រធានស្ថាប័នលើការសម្របសម្រួលជាមួយគណៈគ្រូពេទ្យ-គណៈគិលានុបដ្ឋាក
* លោកជំទាវ តាន់ វួចឆេង ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o សុខភាពបន្ដពូជ និងមាតុភាពគ្មានគ្រោះថ្នាក់
o ជួយប្រធានស្ថាប័នលើការសម្របសម្រួលជាមួយគណៈឆ្មប-សមាគមឆ្មប
* ឯកឧត្ដម ស៊ា ហួង ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o គ្រប់គ្រងមន្ទីរពេទ្យ
o ត្រួតពិនិត្យការប្រើប្រាស់ឱសថ
o ជួយប្រធានស្ថាប័នលើការសម្របសម្រួលជាមួយសមាគមគ្រូពេទ្យ
* ឯកឧត្ដម ហែម ឈិន ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o សុខភាពមាត់-ធ្មេញ
o ត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យ
o ជួយប្រធានស្ថាប័នលើការសម្របសម្រួលជាមួយសមាគមទន្ដពេទ្យ-គណៈទន្ដពេទ្យ
* លោកជំទាវ គ្រុយ លាងស៊ីម ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o កាត់បន្ថយការចម្លងរោគអេដស៍ពិម្ដាយទៅកូន (ភំទជទ)
o ជំងឺរ៉ាំរ៉ៃ
* ឯកឧត្ដម លី ឈួង ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o សុខភាពបរិស្ថាន
o រៀបចំសេចក្ដីព្រាងច្បាប់
* លោកជំទាវ ប៉ែន រិចស៊ី ៖ ជួយឯកឧត្ដមរដ្ឋលេខាធិការ លើការងារ ៖
o សវនកម្ម មរណភាពមាតា
o យេនឌ័រ
* ឯកឧត្ដម យឹម យ៉ាន់ អនុរដ្ឋលេខាធិការៈ ជួយលោកជំទាវ អ៊ុក ម៉ុណ្ណា លើការងារឱសថបូរាណ













