សាវតាក្រសួង

យោងតាមអនុក្រឹត្យលេខ ៦៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៧ ត្រូវបាន តែងតាំង ក្រសួងសុខាភិបាល ជាក្រសួងរបស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាល ទទួលខុសត្រូវ រាល់កិច្ចការ ទាក់ទងនឹង វិ-
ស័យសុខាភិបាល រួមមានអភិវឌ្ឍន៍គំរោងយុទ្ធសាស្ដ្រ អនុវត្ដន៍ និងវាយតំលៃសេវាសុខភាព សាធារណៈ ក្នុងប្រទេស

កម្ពុជា ។

ដើម្បីផ្ដល់សេវាសុខភាព ដែលមានប្រសិទ្ធិភាព និង ជោគជ័យដល់ប្រជារាស្ដ្រ ក្រសួងសុខាភិបាល បានរៀបចំ អង្គការ
លេខ នៅទីស្ដីការក្រសួង និង បែងចែកតួនាទី នឹងភារកិច្ច នៅថ្នាក់ខេត្ដ និង ថ្នាក់ស្រុក។

យោងតាមអនុក្រឹត្យខាងលើ អង្គការលេខរបស់ក្រសួងសុខាភិបាល ត្រូវបានរៀបចំអោយមាន តួនាទី និង ភារកិច្ចយ៉ាង
ច្បាស់លាស់គ្រប់ថ្នាក់។ អគ្គនាយកដ្ឋានចំនួនបីស្ថិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល ៖

* អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល

* អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ

* អគ្គាធិការដ្ឋាន

អគ្គនាយកដ្ឋាននីមួយៗគ្រប់គ្រងនាយកដ្ឋាន និង ការិយាល័យនានា ព្រមទាំងទទួលខុសត្រូវ TOR ដែលបាន ចាត់ចែង ដោយក្រសួង សុខាភិបាល។

បេសកកម្ម

ក្រសួងសុខាភិបាលជាស្ថាប័នរាជរដ្ឋាភិបាលនាំមុខគេ ទទួលខុសត្រូវដឹកនាំ និងគ្រប់គ្រង សេវាសុខភាព ក្នុង ព្រះរាជា

ណាចក្រកម្ពុជា។

Designed by Cam Info Services