សួស្តីឆ្នាំថ្មី

សេចក្តីប្រកាសព័ត៌មានព្រះរាជាណាចក្រកម្ពុជាបានឈានទៅដល់ដំណាក់កាលបំបាត់ជម្ងឺកញ្រ្ជឹលហើយ

ព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ដំណាក់កាល​គ្មានជម្ងឺកញ្រ្ជឹលទៀតទេ ដោយ​យោងតាមការ​តាម​ដានស្រាវជ្រាវ ជម្ងឺរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ​​ ដែលមិនបានរក​ឃើញមាន​ជម្ងឺ​កញ្រ្ជឹល  ​អស់រយៈពេលមួយឆ្នាំមកហើយ គិតទល់នឹងខែឆ្នូ​ ឆ្នាំ២០១២។ នេះគឺជាការថយ​ចុះ​យ៉ាង​ខ្លាំង រាប់ពីឆ្នាំ២០០៨មានចំនួន៨០០ករណី      ហើយឆ្នាំ២០១១ មាន៧០០ករណី​។

កញ្រ្ជឹលជាជម្ងឺងាយឆ្លងលើកុមារ ហើយបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ង​​​​រ ដូចជា រលាកសួត រាគ និងពិការភ្នែក។

លទ្ឋផលដែលទទួលបានទាំងនេះ ក៏អាស្រ័យដោយ​ការខឹតខំយ៉ាងស្វិតស្វាញ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការផ្តល់ វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ដើម្បីបញ្ឈប់ការចម្លងជម្ងឺ និង​ការ​តាម​ដានជំងឺ​យ៉ាង​សកម្មជាប្រចាំ។​

សូមចុចត្រង់នេះដើម្បីទាញយកឯកសារលំអិត (ជាPDF)

សួស្តីឆ្នាំថ្មី

ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា

ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖

១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។

២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។

៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។

៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។

៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។

៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។

សូមចុចត្រង់នេះដើម្បីទាញយកឯកសារលំអិត (ជាPDF)

សូមចុចត្រង់នេះដើម្បីទាញយកឯកសារសង្ខេប (ជាPDF)

Designed by Cam Info Services