សេចក្តីប្រកាសព័ត៌មានព្រះរាជាណាចក្រកម្ពុជាបានឈានទៅដល់ដំណាក់កាលបំបាត់ជម្ងឺកញ្រ្ជឹលហើយ
ព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ដំណាក់កាលគ្មានជម្ងឺកញ្រ្ជឹលទៀតទេ ដោយយោងតាមការតាមដានស្រាវជ្រាវ ជម្ងឺរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលមិនបានរកឃើញមានជម្ងឺកញ្រ្ជឹល អស់រយៈពេលមួយឆ្នាំមកហើយ គិតទល់នឹងខែឆ្នូ ឆ្នាំ២០១២។ នេះគឺជាការថយចុះយ៉ាងខ្លាំង រាប់ពីឆ្នាំ២០០៨មានចំនួន៨០០ករណី ហើយឆ្នាំ២០១១ មាន៧០០ករណី។
កញ្រ្ជឹលជាជម្ងឺងាយឆ្លងលើកុមារ ហើយបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ដូចជា រលាកសួត រាគ និងពិការភ្នែក។
លទ្ឋផលដែលទទួលបានទាំងនេះ ក៏អាស្រ័យដោយការខឹតខំយ៉ាងស្វិតស្វាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ដើម្បីបញ្ឈប់ការចម្លងជម្ងឺ និងការតាមដានជំងឺយ៉ាងសកម្មជាប្រចាំ។
សូមចុចត្រង់នេះដើម្បីទាញយកឯកសារលំអិត (ជាPDF)
ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា
ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖
១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។
២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។
៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។
៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។
សូមចុចត្រង់នេះដើម្បីទាញយកឯកសារលំអិត (ជាPDF)
សូមចុចត្រង់នេះដើម្បីទាញយកឯកសារសង្ខេប (ជាPDF)
ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ និងការតំឡើងបរិក្ខារពេទ្យនៅ មន្ទីរពេទ្យបង្អែកក្រចេះ (១១ មិថុនា ២០០៩)
ពិធីសម្ពោធអគារសង្គ្រោះបន្ទាន់ បំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ដ្រថ្មី បានប្រព្រឹត្ដទៅ នា ថ្ងៃ ទី ១១ ខែ មិថុនា ឆ្នាំ ២០០៩ នៅខេត្ដក្រចេះ (ចម្ងាយ ៣៤០ គម តាមផ្លូវស្នួល) ។ ពិ ធីនេះបានប្រព្រឹត្ដទៅក្រោម អធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងរដ្ឋមន្ដ្រីក្រសួង សុខាភិបាល ដោយមានវត្ដមាន លោក Mitsukuri Sathosi លេខាទីមួយស្ថាន ទូតជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ធុន គ្រី អភិបាលរងខេត្ដក្រចេះ និងមន្ដ្រីរាជការ សុខា ភិបាល គ្រប់ជាន់ថ្នាក់ ។